បរទេស៖ អ្នកចាំទីអុីតាលី Gianluigi Donnarumma ត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះកាយវិការដ៏ត្រជាក់ក្រោយពី​ជួយ​សង្គ្រោះបាល់ប៉េណាល់ទីដ៏សំខាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ទល់នឹងអង់គ្លេស។

Euro 2020: Gianluigi Donnarumma: Italy goalkeeper explains why he didn't  celebrate saving Bukayo Saka penalty – Football Reporting

ទោះបីជាយ៉ាងណាក៏ដោយអ៊ីតាលីបានខកខានការទាត់បញ្ចូលទីបាល់ប៉េណាល់ទីកាត់សេចក្តីដល់ទៅ២លើកឯណោះក្នុងចំណោមបាល់កាត់សេចក្តី៥គ្រាប់របស់ពួកគេ ប៉ុន្តែការសង្គ្រោះបាល់​របស់ Donnarumma  ពីជើងខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Saka, Rashford និង Sancho ក៏បានជួយអោយអុីតាលីឈ្នះពាន Euro ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៨។

UEFA EURO 2020 on Twitter: "🇮🇹 Gianluigi Donnarumma at #EURO2020... 🏆  Champion 🔝 Player of the Tournament 👏 Team of the Tournament ✓ 3 clean  sheets https://t.co/7aHbmi1rsG" / Twitter

ជំនួសអោយការអបអរសាទរ Gianluigi Donnarumma បានបង្ហាញពីកាយវិការស្ងាត់ស្ងៀម និងមិន​រំភើប​ញាប់ញ័រអ្វីនោះទេ មុនពេលដែលត្រូវបានមិត្តរួមក្រុមរត់មកចោមរោម ដើម្បីអបអរសាទរយ៉ាងខ្លាំង។ ​មានសំណួរបានចោតសួរពីទង្វើមួយនេះ ហើយត្រូវបានកីឡាករ Donnarumma បានប្រាប់ទូរទស្សន៍ Sky Sport Italia នូវចម្លើយយ៉ាងខ្លីថា៖ «ខ្ញុំមិនបានអបអរទេ ពីព្រោះតែខ្ញុំមិនបានដឹងថាយើងបានឈ្នះជើង​ឯកហើយ​នោះ​ទេ»។

Gianluigi Donnarumma piłkarzem PSG. Wygadał się Marco Verratti  (sport.tvp.pl)

យ៉ាងណាមិញអ្នកគាំទ្រអ៊ីតាលីំមួយចំនួនបែរជាយល់ឃើញថាសកម្មភាពរបស់ Donnarumma គឺអាចនិង​ត្រូវ​បាន VAR ចាប់កំហុសក្នុងករណីដែលជើងរបស់គាត់ឈរហួសខ្សែបន្ទាត់បង្គោលទីនោះ។ វាមិនមែនជាលើកទី ១ ទេដែលអ្នកចាំទីមិនបានបង្ហាញពីអារម្មណ៏រំភើបក្នុងការសង្គ្រោបាល់ប៉េណាំង​ទី ក៏ព្រោះ​តែ​​ពី​​មុន​មកធ្លាប់មានអ្នកចាំទី​ជើង​ចាស់​អង់គ្លេស David Seaman ធ្លាប់បង្ហាញឥរិយាបទបែប​នេះដូចគ្នា​ពេល​ប្រកួត​ជាមួយអេស្បាញនៅ Euro ឆ្នាំ ១៩៩៦ ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro