បរទេស៖ ក្លិប Paris Saint-Germain បាន​បញ្ជាក់​កាលពីថ្ងៃ​ពុធ​ថា ពួក​គេ​បាន​បំពេញការ​ចុះ​ហត្ថលេខា​ជា​មួយ​អ្នក​ចាំ​ទី​អន្តរ​​ជាតិ​អ៊ីតាលី Gianluigi Donnarumma ក្នុងកិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​​។

ESPN FC on Twitter: "✓ Win Euro 2020 ✓ Sign for PSG What a few days for  Gianluigi Donnarumma!… "

អ្នកចាំ​ទី​ដ៏ឆ្នើម​ប្រចាំ Euro ឆ្នាំ​២០២០វ័យ​២២​ឆ្នាំ​​រូបនេះ ដែល​បាន​​សង្គ្រោះ​បាល់​ប៉េណាល់ទី​២​គ្រាប់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ និង​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ងយុទ្ធនា​ការនោះ ចូលរួម​ជាមួយ​នឹងក្លិប​របស់​បារាំង ដោយ​គ្មានតម្លៃ​ខ្លួន (Free agent) ​ឡើយ ពីក្លិប AC Milan​។ Donnarumma នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ជា​មួយ​នឹង​អ្នក​ចាំ​ទី​ពោរ​ពេញ​ដោយ​បទពិសោធ Keylor Navas ដើម្បី​ដណ្តើម​​យក​តំណែង​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង​។

Gianluigi Donnarumma joins Paris Saint-Germain

Donnarumma បាន​ឲ្យដឹងក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ដែលត្រូវ​បាន​ចេញផ្សាយ​ដោយក្លិប PSG ថា៖​ «ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ក្នុងការ​ស្ថិត​ជាផ្នែកមួយ​របស់​ក្លិប​ដ៏ធំ​នេះ​។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់ ក្នុងកា​ចាប់​ផ្តើមការ​ប្រជែង​ថ្មី​នេះ និង​បន្តអភិវឌ្ឍ​នៅ​ទីនេះ​។ ជាមួយ​នឹង Paris ខ្ញុំ​ចង់​ឈ្នះ​ឲ្យ​បានច្រើន​តាម​ដែល​អាច និង​នាំ​យក​ការ​រីក​រាយ​ទៅកាន់​អ្នក​គាំទ្រ​»​។ អំឡុង​​រយៈពេល​៦ឆ្នាំ ជាមួយ​នឹងក្លិប AC Milan អ្នក​ចាំ​ទី​​រូបនេះ បាន​បង្ហាញខ្លួនក្នុងក្រប​ខ័ណ្ឌ Serie A ២១៥លើក ក្រប​ខ័ណ្ឌ Europa League ១៦​លើក និង​ពាន Italian Cup ១២លើក៕