បរទេស៖ Neymar បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបដិសេធពត៌មានលើកឡើងថារូបគេមានជម្លោះជាមួយ អ្នក​ចាំទី Gianluigi Donnarumma បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដ៏គួរឱ្យភ្ញាក់ផ្អើល ជាមួយក្រុម​ម្ចាស់ផ្ទះ​Real Madrid កាលពីរាត្រីថ្ងៃអង្គារ។

Neymar And Gianluigi Donnarumma Came 'Close To Blows' In PSG Dressing Room  After Real Madrid Defeat

ប្រភពពត៌មានជាច្រើនបានលើកឡើងថា ទាំង Neymar និង Donnarumma បានបង្កជម្លោះតឹងសរសៃកដាក់គ្នា និងស្ទើរតែឈានដល់ការប្រើអំពើហិង្សានៅ ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីបរាជ័យកាលពីថ្ងៃពុធនៅថ្ងៃពុធនៅទឹកដី Santiago Bernabeu ខណៈដែល កីឡាករ ទាំងពីរបានស្តីបន្ទោសរវាងគ្នាទៅវិញទៅមកគឺនៅពេលដែល​អ្នកចាំទី​អន្តជាតិ​អ៊ីតាលីបង្កកំហុសនាំអោយ Benzema រក​បាន​គ្រាប់បាល់ទី១ មុនពេលដែលNeymar ខ្លួនឯងបង្កកំហុសនាំអោយខ្សែ​ប្រយុទ្ធ​​អន្តរជាតិបារាំងមាន​ឪកាសរកបា​ន​គ្រាប់​បាល់​ទី​២បន្ថែមទៀត។ ទោះយ៉ាងណាខ្សែ​ប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោកសញ្ជាតិប្រេស៊ីលរូបនេះក៏បាន​សរសេរ​ពណ៌នាលើកទឹកចិត្ត និង ​បង្ហាញការគាំទ្រ​ចំពោះ​មិត្ត​រួម​ក្រុម​របស់​គាត់​បន្ទាប់​ពី​ការ​ធ្លាក់​ចេញ​ពី Champions League ត្រឹមវគ្គ ១៦ ក្រុម៕

 

ប្រភពព័ត៍មាន៖ Goal