បរទេស៖ លោក Paul Merson យល់ថា Man Utd គួរផ្តល់ឪកាសដល់អ្នកចាំទី Dean Hernderson និង ដាក់អោយ David de Gea អង្គុយកៅអីបម្រុង ។ការលើកឡើងរបស់ វីរបុរសក្រុមកាំភ្លើងធំ Arsenal ក្រោយពីមិនបានបង្ហាញទម្រង់លេងជួយក្រុម ក្រោយបរាជ័យចាញ់RB Leipzig ក្នុងលទ្ធផល ៣-២ ហើយនាំអោយម្ចាស់ជើងឯកអង់គ្លេស២០សម័យធ្លាក់ចេញពី ក្របខ័ណ្ឌ Champions Leagueទៅលេងនៅក្របខណ្ឌ Europa League ទាំងសោក ស្តាយ។

ថ្លែងប្រាប់គេហទំព័រ Sky Sports អតីតខ្សែបម្រើ-ប្រយុទ្ធវ័យ៥២ឆ្នាំរូបនេះបាននិយាយថា៖ “David de Gea មិនគួរចូលលេងបន្តទៀតលេងនៅរដូវកាលនេះទេ បើយើងមិនពីការរបូតគ្រាប់បាល់ទី៣ពេលជំនួប RB Leizig។ ការពិត Henderson គួរត្រូវបានផ្តល់ឪកាសអោយលេង ក្នុងការប្រកួតធំៗដូចជា Champion League តែក្លឹបមើលរំលង ពេលនេះមិន ជាមានអ្នកគាំទ្រចើនរឺរង់ចាំ រហូតដល់ ពេលដែលអ្នកគាំទ្រដល់ទៅ ៧៥.០០០ នាក់ត្រឡប់មកវិញទើបជាពេលសម្រាប់រូបគេចូលលេង?”

លោក Merson យល់ឃើញផងដែរថាលោក Solskjaer ត្រូវតែដឹកនាំក្រុមផ្តួល ក្លឹបមានមូលដ្ឋានរួមទីក្រុង Man City នៅថ្ងៃអាទិត្យនេះដើម្បីកាត់បន្ថយសម្ពាធកៅអីអ្នកចាត់ការទូទៅរបស់គ្រូបង្វឹក សញ្ជាតិន័រវេ រូបនេះក្រោយពីដឹកនាំក្រុមធ្លាក់ចេញពីក្របខណ្ឌ Champions League វគ្គចែកពូលរួចមក៕
ប្រភពព័ត៍មាន៖ Metro
