បរទេស៖ Man United មានគោលបំណងជៀសវាង កំណត់ត្រាចាញ់នៅទឹកដីខ្លួនឯង ពេលដែលពួកគេត្រូវបើកទ្វារកីឡាដ្ឋាន Old Traffford ប្រកួតជាមួយក្លឹបរួមទីក្រុង Man City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១១នៅថ្ងៃអាទិត្យស្អែកនេះ។
ទោះបីជា៤ប្រកួតចុងក្រោយក្រុមលោកSolskjaer ធ្វើបានល្អក្នុងនោះជាមួយលទ្ធផលវាយបក៣ប្រកួតមិនអោយគូបដិបក្សតដៃរួចក៏ពិតមែន ប៉ុន្តែគិតចាប់តាំងពីចាប់ផ្តើមរដូវកាលថ្មីនេះមកពួកគេទទួលលទ្ធផលមិនសមប្រកបនោះទេនៅក្នុងទឹកដីខ្លួនឯងនេះ។មានន័យថាឈ្នះ ១ទល់និង០ លើក្រុម West Bromwich Albion ក្រុមលោកSolskjaer បាន ចាញ់ ៣ ដងនៅលើទឹកដីខ្លួនឯរួចទៅហើយនៅរដូវកាលនេះ ។
ដូច្នេះប្រសិនក្រុមភ្ញៀវMan Cityផ្តួលម្ចាស់ផ្ទះ នាំអោយក្រុមMan.Utd រងបរាជ័យ ៤ ដងសម្រាប់ការ ប្រកួតក្នុងផ្ទះរបស់ពួកគេ គិតត្រឹមចំនួន ៦ លើកក្នុងចំណោម១១ប្រកួតនៅដើមរដូវកាលនេះ និងជាលើកទី២ ក្រោយពីព្រឹត្តការណ៏ដូច្នេះធ្លាប់កើតមានកាលពីរដូវកាល ១៩៣០-១៩៣១កន្លងទៅ ។មួយវិញទៀតវាជាលទ្ធផលមិនធ្លាប់មាននៅក្របខ័ណ្ឌ Premier League ដែលម្ចាស់ជើងឯកអង់គ្លេស ២០សម័យចាញ់ច្រើនជាង៣ដងនៅទឹកដីខ្លួនឯង ខណៈកំនត់ត្រានេះធ្លាប់កើតមានកាលពីររដូវកាល ២០០១-២០០២ និង ២០១៣-២០១៤ ។
Man Utdបច្ចុប្បន្នឈរនៅលេខរៀងទី៧ ខណៈ Man City ឈរនៅលេខរៀងបន្ទាប់ដោយមានគម្លាត ១ពិន្ទុគិតត្រឹមសប្តាហ៏ទី១០៕
ប្រភពព័ត៍មាន៖ Sportsmole