បរទេស៖ Lionel Messi នឹងចាកចេញពី Barcelona ក្រោមមូល​ហេតុតែមួយ​គត់គឺរូបគេ​​មិនទទួលយកការកាត់ប្រាក់ខែ យោងតាមបេក្ខជនប្រធានក្លឹបថ្មីលោក Emili Rousaud ដែលកំពុងឈរឈ្មោះត្រៀមធ្វើការ​បោះឆ្នោតនៅថ្ងៃទី ២៤មករា​ក្រោយការលាលែងរបស់អតីតប្រធានក្លឹបលោក Josep Maria Bartomeu។ អនាគតរបស់ Messi នៅតែជា​ប្រធានបទដ៏សំខាន់សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ពីប្រធានក្រុម រូបនេះបានភ្ជាប់ ទំនាក់ទំនង​ក្នុង​​ការចាកចេញពីក្លឹបកាលពីដើមរដូវកាលនេះ។

Lionel Messi transfer update: Full statement as Barcelona U-turn is  confirmed

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោកគឺបាល់មាស (Ballon d’Or) ៦សម័យមានទំនាក់ទំនង ក្នុង ការ ផ្លាស់ទៅលេងនៅក្លឹប Manchester City ខ្លាំងបំផុតមុនពេលសំរេចចិត្តបន្តលេងនៅលីកកំពូល La Liga ខណៈ Paris Saint-Germain និង Inter Milan ក៏ត្រូវបានបញ្ជាក់ពីការចាប់អារម្មណ៏ផ្ទេរយកកីឡាករវ័យ៣៣ ឆ្នាំ រូបនេះផងដែរ។

Lionel Messi: Barcelona should have sold forward, says interim president  Carlos Tusquets | Football News | Sky Sports

Rousaud បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ “Messi បានចារឈ្មោះអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ យើងត្រូវតែគោរពកេរ្តិ៍តំណែលរបស់គាត់។ យ៉ាងណាមិញយើងនឹងខិតខំប្រឹងប្រែងដើម្បីធានាអោយរូបគាត់បន្ត​នៅជាមួយក្លឹបប៉ុន្តែយើងក៏ត្រូវគិតពីផលប្រយោជន៍ក្លឹបជាមុនសិន”៕