បរទេស៖ ក្រុម Chelsea តម្រូវ​ឲ្យ​ជួប​ការ​​ប្រកួត​ដ៏​បំផុត​ក្នុងការ​ចាប់​ឆ្នោត​​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោយពី​ពួកគេ​ត្រូវ​បាន​ចាប់​ឲ្យ​ជួប​ជាមួយនឹងក្រុមកំពុង​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ La Liga គឺ Atletico Madrid​​។

នេះ​បើយោង​ទៅ​តាម​​ការ​បញ្ជាក់​រសប់​លោកគ្រូបង្វឹក Frank Lampard កាលពីថ្ងៃច​ន្ទ​។ ក្រុម Atletico របស់​លោក Diego Simone កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ ដោយ​មានពិន្ទុ​ស្មើ​ជា​មួយនឹងក្រុម Real Sociedad និង​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​។ Atletico ដែល​បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​លីក​ជាលើក​ដំបូងនៅ​រដូវ​កាល​នេះ ក្នុង​ពេលចាញ់​ក្រុម Real Madrid ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​សៅរ៍ បាន​បញ្ចប់​ក្នុងចំណាត់​ថ្នាក់​លេខ​២ ក្នុងក្រប​ខ័ណ្ឌ Champions League ពូល A បន្ទាប់​ពីក្រុម Bayern Munich​។

នៅមុន​ពេល​ការ​ប្រកួត​នៅលើ​ទឹកដីក្រុម Wolverhampton Wanderers ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រាត្រីនេះ លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «ខ្ញុំគិត​ថា មនុស្ស​ភាគ​ច្រើន នឹង​និយាយ​ថា ការ​ចាប់ឆ្នោត​នេះ គឺ​ជា​ការ​ចាប់​ឆ្នោត​​ជួប​គូ​ក៏ខ្លាំង​បំផុត​ដែលយើង​អាច​​ជួប បើ​ធៀប​ទៅ​នឹង​ទម្រង់​លេង​បច្ចុប្បន្ន និង​បទពិសោធ និង​ចំណាត់​ថ្នាក់​របស់​ពួកគេនៅលើ​តារាង La Liga»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ពួកគេ​គឺ​ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បផុត​ដែលយើង​អាច​ជួប​ក្នុងការ​ចាប់ឆ្នោត ប៉ុន្តែ យើង​ត្រូវ​តែ​ផ្តោត​អារម្មណ៍ និង​ធ្វើ​ការ​ងារ​របស់​យើង ក៏ដូច​ជាជឿជាក់​ថា យើង​​អាចផ្តួល​ពួក​គេ​បាន​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia