បរទេស៖ លោក Carlo Ancelotti បានបញ្ជាក់ប្រាប់ថាកូនក្រុមសំណព្វចិត្តរបស់លោកគឺខ្សែបម្រើស្លាប James Rodriguez និងបន្តអវត្តមានជាមួយក្រុមកញ្ជ្រោងខៀវ Leicester City និងមិនទាន់ច្បាស់លាស់ផងដែរពេល​ក្រុមបើកទ្វារកីឡាដ្ឋានGoodision Park ទទួលក្រុម Arsenal នៅថ្ងៃសៅរ៏ ចុងសប្តាហ៏នេះ ។

James Rodriguez wanted to join Atletico Madrid before completing Everton  transfer, claims his stepfather | Goal.com

ទោះយ៉ាង ណាអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះជឿជាក់ថាJames អាចនិងវិលត្រលប់មកវិញក្នុងជំនួប​ជាមួយ​ក្រុមបិសាចក្រហម Manchester United នៅថ្ងៃពុធសប្តាហ៍ក្រោយ។Everton បានទទួលជ័យជំនះលើក្រុម​Chelsea កាលពីសប្តាហ៏មុនដោយគ្មានវត្តមានកីឡាករអន្តរជាតិកូឡុំប៊ី រូបនេះ ស្របពេល​ក្រុមរហស្សនាមស្ក​គ្រាប់​ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមLeicester City នៅថ្ងៃពុធនេះ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៣។

Everton: James Rodríguez to miss Chelsea clash through injury - AS.com

ក្រោយផ្ទេរពីក្រុមអធិរាជស Real Madrid កាលពីដើមរដូវកាលនេះ Jamesរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់និង បង្កើតឪកាសបាន៣ដងក្រោយបង្ហាញខ្លួន១០ប្រកួត៕

 

ប្រភពព័ត៍មាន៖ Besoccer