បរទេស៖ ខ្សែបម្រើ James Rodriguez ត្រូវបានគេរាយការណ៍ថារូបគេទំនងជាអាចសម្រេចចិត្តចាកចេញពីក្លឹប Everton នៅពេលចប់រដូវកាលនេះ ក្រោយពីចូលរួមជាមួយនឹងក្លឹបនេះទើបតែបានមួយរដូវកាលប៉ុណ្ណោះ។

Image result for james rodriguez

ខ្សែបម្រើសញ្ចាតិ Colombia រូបនេះបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍គួរសម ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅក្លឹប Everton ដោយ២០ប្រកួតរូបគេអាចរកបាន៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី៧ដង។

Image result for james rodriguez

បើយោងទៅតាមការរាយការណ៍បានអោយដឹងថាខ្សែបម្រើប្រយុទ្ធរូបនេះមិនពេញចិត្តទៅនឹងអាកាសធាតុនៅឯប្រទេសអង់គ្លេសត្រជាក់ខ្លាំងពេក ដែលជាមូលហេតុធ្វើអោយគេងាយនឹងទទួលរងរបួស។ គួរបញ្ចាក់ផងដែរថាកិច្ចសន្យារបស់ James នាពេលបច្ចុប្បន្នជាមួយនឹងក្លឹប Everton គឺនៅសល់ដល់ខែមិថុនាឆ្នាំ២០២២ឯណោះ ថែមទាំងមានលក្ខខណ្ឌបន្ត១២ខែទៀតផង៕

 

ប្រភពព័ត៍មាន៖ Sportsmole