បរទេស៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton បានច្រានចោលពត៌មានចចារមអារ៉ាមថាកូនក្រុម សំពណ្វចិត្តកីឡាករ James Rodriguez មានអារម្មណ៏មិនសប្បាយចិត្តនឹងជីវិតនៅទឹកដី Merseyside ជាមួយ​និង​បញ្ហាអាកាសធាតុត្រជាក់ខ្លាំងងាយនិងធ្វើអោយរូបគេរងរបួស។

Image result for james rodriguez

អតីតកីឡាករក្រុមអធិរាជស Real Madrid សញ្ជាតិកូឡុំប៊ីរូបនេះបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏នៅឯ​កីឡដ្ឋាន Goodison Park នៅដើមរដូវកាលបើទោះបីរូបគេ​ជួបបញ្ហារបួសនិងថមថយឪកាសរកគ្រាប់បាល់ប៉ុន្មាន​សប្តាហ៏ចុងក្រោយមុនពេលប​ង្កើតឪកាសអោយមិត្តរួមក្រុម Richarlison រកគ្រាប់បាល់បើកឆាកពេលផ្តួល ​Liverpool កាលពីថ្ងៃសៅរ៏សប្តាហ៏មុន​។

Image result for james rodriguez and ancelotti

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានឆ្លើយតបលើការចោតប្រកាន់ខាងលើយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយជាមួយគាត់​(James) រាល់ថ្ងៃគាត់សប្បាយចិត្តនិងនៅទីនេះជាមួយទំនុកចិត្តនិងការលើកទឹកចិត្ត។ ការប្រកួតពីរបីលើកចុងក្រោយ​ជា​មានបញ្ហាខ្លះជាមួយនឹ​ងរបួសកំភួនជើងប៉ុន្តែពេលនេះគាត់មានសុខភាពល្អប្រសើរហើយ។ ខ្ញុំមិន​បានដឹងទេ​ថា​គាត់​ត្អូញត្អែរ​អំពី​បញ្ហាអាកាស​ធាតុ​​ប៉ុន្តែនៅទីនេះមិនមែនជាអាកាសធាតុល្អបំផុតដែលមិនធ្លាប់មាននោះទេ»៕

 

ប្រភពព័ត៍មាន៖ Sportsmole