បរទេស៖ កំពូលគ្រូបង្វឹកប្រវត្តិសាស្រ្ត Sir Alex Ferguson បានប្រាប់គេហទំព័រ The Guardian ថា៖ “ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Pep Guardiola កាលពីឆ្នាំ ២០១១ មានទម្រង់លេងល្អបំផុតក្នុងនាមក្រុមដែល មិន​​ធ្លាប់ជួបពេលដែលរូបលោកនៅដឹកនាំក្រុមបិសាចក្រហម Man Utd នាពេលនោះ”។

Sir Alex Ferguson proposed another Argentine player to the Golden Ball  Dream Team: “He would have integrated Daniel Passarella” | EN24 News

អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេន៏ដែលធ្លាប់ជួយអោយ Man Utd លើកពាន Premier League ១៣សម័យ ក្នុងរយៈពេល២៧ឆ្នាំ លោក Ferguson បាននិយាយថា៖ “ពួកគេធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតពិសេសពេលជួបគ្នា នៅកីឡាដ្ឋាន Wembley វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League 2011។ ពួកគេពិត​ជាបង្ហាញ​ទម្រង់លេងល្អមិនគួរអោយជឿ។ ពួកគេសមនឹងឈ្នះជាមួយទម្រង់លេងដ៏ល្អ និង ត្រឹមត្រូវ”។

Sir Alex Ferguson Names the Greatest Team He Ever Faced

ទីបំផុតក្រុមអ្នកមានបុណ្យ Barcelona បានបំបាក់ Man Utd ក្នុងលទ្ធផល ​ ៣ទល់និង១  ដើម្បីលើកពាន កំពូល​ទ្វីបអឺរ៉ុប ជាលើកទី៤ នៅពេលនោះព្រមជាមួយវត្តមានខ្សែបម្រើឆ្នើមៗដូចជា Andres Iniesta និង Xavi នៅតំបន់​បម្រើកណ្តាលខណៈ ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យ Lionel Messi ជាខ្សែប្រយុទ្ធជួរមុខ នៅពេលនោះ ។

SKUADRA QË MË KA IMPRESIONUAR ËSHTË…”/ Alex Ferguson tregon ekipin e tij të  ëndrrave, nuk është Manchester Unted – AlpeSport

លោក Ferguson ក៏មិនបានដឹកនាំក្រុមជួប Barcelona ទៀតនោះទេមុនពេលចូល និវត្តន៍នៅឆ្នាំ ២០១៣ តែរូបលោកបានផ្តល់ជាយល់យល់ឃើញថាៈពេលនោះយើងត្រូវការខ្សែបម្រើ-ការពារ កណ្តាល ដ៏ល្អ ដើម្បីបង្អាក់ដំណើរការបញ្ចូនបាល់ពីស្លាបស្តាំទៅ Lionel Messi។ ប្រសិនជាយើង​មិន​អាចធ្វើបានហើយនៅតែពីក្រោយពួកគេ នោះយើងនិងបាត់បង់ស្ថានការណ៏៕

 

ប្រភពព័ត៍មាន៖ Sportbible