បរទេស៖ វីរបុរសក្លឹបបិសាចក្រហម Manchester United លោក Sir Alex Ferguson បានបង្ហាញគំនិតរបស់លោកលើខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសកីឡាករ Jadon Sancho ខណៈរូបគេគឺជាគោលដៅចំបងរបស់ក្លឹប Manchester United នៅរដូវក្តៅនេះ។

Sir Alex Ferguson speaks on Jadon Sancho's Transfer saga | Football news  and transfer updates | Somtosports

កីឡាករវ័យ២១ឆ្នាំរូបនេះក្លាយជាគោលដៅជាយូរមករបស់ក្លឹបបិសាចក្រហម Manchester United ប៉ុន្តែក្លឹប Man United មានទំនុងយ៉ាងខ្ពស់ថាពួកគេនឹងអាចបញ្ចប់កិច្ចព្រៀងមួយនេះបានជោគជ័យនៅរដូវក្តៅនេះ ដោយបច្ចុប្បន្នពួកគេកំពុងធ្វើការចចារជាមួយនឹងក្លឹប Borussia Dortmund។

Sir Alex Ferguson rates top Man Utd target Jadon Sancho as “extremely  dangerous” - Daily Star

លោក Sir Alex បាននិយាយអំពីអំឡុងសម្ភាហ៍ជាមួយនឹង SportBild ថា៖ «ខ្ញុំតែងតែគិតអំពី Jadon Sancho, បច្ចេកទេស១ទល់នឹង១របស់គាត់, ការបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទី និងការទាត់បញ្ចូលទីរបស់គាត់, គាត់គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ គាត់មានសក្តានុពលជាច្រើន, គាត់ជួយក្រុមរបស់គាត់។ ដែលវាគឺជាមូលហេតុដែលគាត់គឺមានសារសំខាន់សំរាប់ក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ Euro នេះ»។

Jadon Sancho's Man Utd transfer, Sir Alex Ferguson's say and Mason  Greenwood solution – Angola News

ខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អអោយក្លឹប Borussia Dortmund នៅរដូវកាល២០២០/២១នេះអោយរូបគេអាចរក៨ និង១២ Assists ក្នុងការបង្ហាញខ្លួន២៦នៅក្របខណ្ឌ Bundesliga។ Sancho បានអវត្តមានក្នុងជំនួបរវាងក្រុមជម្រើសជាតិអង់គ្លេសទល់នឹងក្រុមជម្រើសក្រូអាតកាលពីពេលកន្លងទៅ ប៉ុន្តែត្រូវបានគេរំពឹងថារូបគេនឹងវិលត្រលប់មកវិញក្នុងជំនួបទល់នឹងក្រុមស្កុតឡែនជាចុងសប្តាហ៍នេះ៕

ប្រភពព័ត៍មាន៖ Sportsmole