បរទេស៖​ លោក Sir Alex Ferguson បានចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសដើម្បីធ្វើដំណើរទៅលើកទឹកចិត្ត​ជាមួយក្រុមបិសាចក្រហម Man. Utd សម្រាប់​ការហោះហើរទៅកាន់ទីក្រុង Gdansk ប្រទេសប៉ូឡូញមុនការប្រកួតព្រឹត្តការណ៏​បាល់ទាត់លំដាប់​កំពូល​ទីពីរទ្វីប អឺរ៉ុបEuropa League របស់ពួកគេជាមួយនឹងក្រុម Villarrealមកពីអេស្បាញដែលនិងប្រព្រឹត្តទៅ​នៅថ្ងៃទី​២៦​ឧសភា​ស្អែកនេះ។

Sir Alex Ferguson flies out with Manchester United to Gdansk ahead of Europa League final - Galileo News

ម្ចាស់ជើងឯក២០សម័យអង់គ្លេសកំពុងសម្លឹងឃើញឪកាសឈ្នះពានមួយនេះជាលើកទី២ ក្រោយធ្លាប់ឈ្នះ ពាន​មួយនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកាលពី ឆ្នាំ ២០១៧ ក្នុងរជ្ជកាលលោកJose Mourinho នៅដឹកនាំ។ហើយសម្រាប់​កំពូលគ្រូ​ប​ង្វឹកសញ្ជាតិ​ស្កុត​ឡេន​វ័យ៧៩ឆ្នាំលោកFerguson បានចំណាយពេលដ៏មានតម្លៃរបស់លោកដើម្បី​រួមចំណែកផ្តល់​កំលាំង​ចិត្ត​​ដល់ក្រុម​Man.Utd​ដែល​​កំពុងរដឹកនាំដោយអតីតកូនក្រុមសំណព្ចចិត្តលោក Ole Gunnar Solskjaerដែល​សម្លឹង​ឪកាស​ចង់ឈ្នះ​ពានជា​លើក​ដំបូងក្នុងអាជីព ។

Manchester United News | United In Focus

 

អ្នកចាត់ការទូទៅដ៏ជោគជ័យដែលបានដឹកនាំMan.Utdឈ្នះពានPremier League ១៣សម័យ បានអង្គុយ​នៅកៅអី​យន្តហោះជាប់​អតីត​សហសេវិកលោក David Gill ដែលធ្លាប់កាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុម Man United ។​បុរ​សទាំងពីររូបនេះ​គឺជាបុគ្គលដ៏សំខាន់ដែលធ្លាប់ជួយក្រុមសាងភាពល្បីល្បាញអោយMan. Utd ក្លាយ​ជាក្រុម​កំពូលមួយនៅ Premier League អស់រយៈពេលជាច្រើនឆ្នាំមុនពេលអ្នកទាំងពីរបានលាឈប់ក្នុងឆ្នាំ ២០១៣ដូចគ្នា៕

 

ប្រភពព័ត៍មាន៖ DailyMail