បរទេស៖ ខ្សែភាពយន្តដែលបានឆ្លុះបញ្ចាំងនិងនិយាយពីជីវិតពិតរបស់លោក Sir Alex Ferguson នៅក្នុងអាជីពបាល់ទាត់ និង ពីជីវិតពិតមានការចាក់បញ្ចាំងលើកដំបូងទៅកាន់ ពិភពលោកនៅឯកីឡាដ្ឋាន Old Trafford កាលពីថ្ងៃព្រហស្បត្ត៏។

Sir Alex Ferguson: Never Give In | Official Website | 27 May 2021

ភាព យន្តឯកសារដែលត្រូវបានដឹកនាំផលិតដោយកូនប្រុសរបស់អតីតកំពូលគ្រូបង្វឹកក្រុមបិសាចក្រហម Man. Utd គឺលោក Jason Ferguson ហើយមានគោលបំណងផ្តល់ឱ្យអ្នកគាំទ្រនូវការយល់ដឹងអំពីបុរសម្នាក់​ដែលត្រូវបានគេស្គាល់ដោយសារ​តែ​បុគ្គ​លិក​​លក្ខណៈនិងការប្តេជ្ញាចិត្តដ៏មោះមុតបំផុតរបស់បុរសសញ្ជាតិស្កុតឡេនរូបនេះរយៈពេល២៧ឆ្នាំកន្លងមក។

Exciting details confirmed about new Alex Ferguson documentary | SportsJOE.ie

ថ្លែងនៅក្នុងព្រឹត្តការណ៏ចាក់បញ្ចាំងខ្សែភាពយន្តនៅយប់ថ្ងៃព្រហស្បតិ៍នេះលោកJason បានបញ្ជាក់ថាៈ វាគឹជាការនិយាយ​ពី​​ជីវិតពិតរបស់បុរសម្នាក់ដែលជួបភាពលំបាកដោយផ្ទាល់ក្នុងវិជ្ជាជីវៈនៅដំណាក់កាលផ្សេងៗគ្នា ទម្រាំនិងទទួលបានការ ជោគជ័យរហូតដល់ពេលចូលនិវត្តន៏នៅឆ្នាំ២០១៣ក្រោយឈ្នះពានPremier League ១៣សម័យនិងChampion League ២ដង។គួរបញ្ជាក់ថានៅឆ្នាំ២០១៨លោក Ferguson ជូបប្រទះនូវជំងឺដាច់សរសៃឈាមខួរក្បាលហើយនៅក្នុងខ្សែ​ភាព​យន្ត​ឯក​សារ​នេះក៏បានឆ្លុះ ​បញ្ចាំងពីពេល​វេលារបស់គាត់សម្រាកព្យាបាលនៅឯនៅមន្ទីរពេទ្យហើយវាក៏ជា​បទពិសោធដែលប៉ះ​ពាល់​​អារម្មណ៏​ស្ទើរ​តែបាត់បង់ជីវិតរបស់គាត់ ជាមួយនិងមនុស្សជាទីស្រឡាញ់យ៉ាងខ្លាំងបំផុតនោះ។

Sir Alex Ferguson: Never Give In - First Look Clip - YouTube

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ដែលបានចូលរួមក្នុងព្រឹត្តិការណ៏នេះផងដែរ បាន​ផ្តល់បទសម្ភាសន៏ថាៈ គាត់ពិតជាពិសេសសម្រាប់អតីតកីឡាករទាំងអស់របស់គាត់។ ភាពយន្តនេះអាចចាត់ទុកជាការ លើកសរសើរដ៏ល្អបំផុតមួយរបស់ក្លឹបចំពោះគាត់និងសម្រាប់រូបខ្ញុំនិងកីឡាករទាំងអស់ដែលបានបង្ហាញពី អារម្មណ៍ថា​យើងបានលះបង់សម្រាប់គាត់និងក្លឹបនាពេលកន្លងមក។ ខ្សែភាពយន្តដែលមានរយៈពេល១ម៉ោង៤៩នាទីនិងត្រូវដាក់បញ្ចាំងជាសាធារណៈនៅក្នុងរោងកុននិងនៅលើ Amazon Prime ចាប់ពី ថ្ងៃទី ២៩ ខែឧសភាខាងមុខនេះតទៅ៕

ប្រភពព័ត៍មាន៖ Sportsmole