បរទេស៖ អតីតអ្នកចាត់ការទូទៅដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្តក្លឹបបិសាចក្រហម Man. United លោក Sir Alex Ferguson បានផ្ញើពាក្យជូនពរទៅកាន់lលោក Erik ten Hag មុនពេលដែលបុរសសញ្ជាតិហូឡង់រូបនេះនិងចូលមកទទួលតួនាទីជាអ្នកចាត់ការទូទៅអចិន្រ្តៃយ៏ថ្មីរបស់ក្លឹបនៅទឹកដី Old Trafford ​ជំនួសលោក Ralf Rangnick ក្រោយទទួលបានការប្រកាសជាផ្លូវការណ៏កាលពីសប្តាហ៏មុន។

Sir Alex Ferguson sends message to Erik ten Hag ahead of Man Utd move |  Metro News

ថ្លែងទៅកាន់ RTE Racing  Ferguson បានបញ្ជាក់យ៉ាងដូច្នេះថាៈ ល្អ ខ្ញុំក៏ចង់អោយគាត់ផ្តោតសំខាន់លើការគ្រប់គ្រងកីឡាករករ។ ខ្ញុំសង្ឃឹមថាគាត់ធ្វើបានល្អព្រោះក្លឹបត្រូវការគ្រូបង្វឹកដែលមានសមត្ថភាពដើម្បីគ្រប់គ្រង និង​ដឹកនាំ​​ក្រុម។ គួរបញ្ជាក់ថា Man.United មិនដែលឈ្នះពានទាល់តែសោះនៅក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដោយរាល់បញ្ចូលទាំងពានក្របខណ្ឌ កំពូល​អង់គ្លេស Premier League ចាប់តាំងពីលោក Ferguson ប្រកាសចូលនិវត្តន៏នៅក្នុងឆ្នាំ ២០១៣ ។

Erik ten Hag draws ultimate Sir Alex Ferguson praise amid Man Utd manager  links - Mirror Online

Ten Hag ដែលបានឈ្នះពានរ​ង្វាន់​ក្នុង​ស្រុក​ចំនួន​ប្រាំក្នុងអំឡុងពេលរយៈពេល ៤ ឆ្នាំកន្លះរបស់គាត់ជាមួយ Ajax នឹងក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍ទី ៥ ចាប់តាំងពីលោក Ferguson លាលែង​ពីតំណែង​ជាគ្រូបង្វឹកពោលគឺ បន្ទាប់ពីលោក David Moyes, Louis van Gaal, Jose Mourinho និង Ole  Solskjaer ។ Man United បច្ចុប្បន្នកំពុងមានហានិភ័យក្នុងការខកខានការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលពួកគេ​បច្ចុប្បន្ន​កំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាង Premier League ដែលមាន ៦ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Arsenal មាន១ប្រកួត ក្នុងដៃ៕

 

ប្រភពព័ត៍មាន៖ Sportsmole