បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​សម្រេច​​សមិទ្ធ​ផល​ដ៏អស្ចារ្យ​​មួយ​តាម​រយៈ​ការរក​បាន​គ្រាប់បាល់​ទី​២៥០​របស់គេក្នុង​ក្រប​ខ័ណ្ឌ Bundesliga កាលពីថ្ងៃ​ពុធ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំង​២​គ្រាប់​របស់​គេ​ក្នុង​ពេលក្រុម Bayern Munich ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Wolfsburg បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ រក្សា​ការ​ដេញ​តាមពីក្រុម​កំពុង​តែ​នាំមុខ​លើ​តារាងលីក​អាល្លឺម៉ង់ Bayer Leverkusen យ៉ាង​ប្រកៀក​។

Lewandowski ដែល​នឹង​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រូប​គេ​ជាប់​ឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA ក្រោយពី​បាន​​ជាប់​ឈ្មោះក្នុង​បញ្ជី​ចម្រាញ់​ចុងក្រោយ​រួម​ជា​មួយនឹង Cristiano Ronaldo និង Lionel Messi យ៉ាង​ណា​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៨​គ្រាប់ ក្នុងការ​ប្រកួត​១៧​លើក​សម្រាប់​ក្រុម Bayern នៅ​រដូវ​កាល​នេះ ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់​។ ក្រោយពី​រក​បាន​គ្រាប់​បាល់បញ្ចូល​ទី​២​គ្រាប់ រូប​គេ​បាន​ប្រាប់​ទូ​រទស្សន៍ Sky ថា៖ «ខ្ញុំ​មិន​ធ្លាប់​បាន​គិត​អំពី​ពានរង្វាន់​កិត្តិ​យស​នានាឡើយ ខ្ញុំ​គ្រាន់​តែ​ផ្តោត​លើ​ការ​ប្រកួតនេះ​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ធូរស្រាលអំពី​បញ្ហា​នេះ ហើយ​យើ​ងនឹង​រង់​ចាំមើល​ថា នឹង​មាន​អ្វី​កើត​ឡើង​»​។

Soccer Football – Bundesliga – Bayern Munich v VfL Wolfsburg – Allianz Arena, Munich, Germany – December 16, 2020 Bayern Munich’s Robert Lewandowski scores their first goal Pool via REUTERS/Lukas Barth-Tuttas DFL regulations prohibit any use of photographs as image sequences and/or quasi-video.

Leverkusen ដែលនឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Bayern ក្នុង​ការ​ប្រកួត​រវាងក្រុម​កំពូល​តារាង​ដូចគ្នានៅ​ថ្ងៃ​សៅរ៍​នោះ នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​តារាង ដោយ​នាំមុខ​១ពិន្ទុ​លើក្រុម Bayern ក្រោយពី​បាន​យកឈ្នះលើ​ក្រុម Cologne ក្នុងលទ្ធ​ផល ៤-០​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia