បរទេស៖ ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ខណៈ​ដែល​ក្រុម Paris Saint-Germain ដណ្តើម​បាន​ជ័យ​ជម្នះ​​ដោយ​ងាយ​ក្នុងលទ្ធ​ផល ២-០ លើក្រុម​ដែល​នៅសល់​សមា​ជិក​ត្រឹម​តែ​១០នាក់ Lorient កាលពីថ្ងៃ​ពុធ ដើម្បី​​ជួយ​ឲ្យ​ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​​​ឯក​មួយនេះ ដេញ​តាមពីក្រោយ​ក្រុម Lille ត្រឹម​តែ​១​ពិន្ទុ​គត់ នៅមុន​ពេល​​​ក្រុម​ទាំង​២​ជួប​គ្នា​នៅចុងសប្តាហ៍​នេះ​។

Paris St-Germain 2-0 Lorient: Kylian Mbappe and Moise Kean give PSG win - BBC Sport

 

គ្រាប់បាល់​ប៉េ​ណាល់​ទី​នៅ​តង់​ទី​២​របស់ Mbappe នៅ​ពេល​ដែល​កីឡាករ​ Andrew Gravillon បាន​រង​ពិន័យ​កាតក្រហម និង​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់ Moise Kean បាន​ជួយ​ឲ្យ​ក្រុម PSG ដណ្តើម​បាន​ជ័យ​ជម្នះ​ បន្ទាប់​ពីក្រុម Lille ដែល​​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​​ក្រុមម្ចាស់​ជើង​ឯក​រង​នៃក្រប​ខ័ណ្ឌ Champions League នៅថ្ងៃ​អាទិត្យ ផ្តួលក្រុម​ Dijon ក្នុងលទ្ធផល​ដូចគ្នានេះ​។ Lyon បាន​ធ្លាក់​ទៅ​ឈ​រក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​មាន​១ពិន្ទុ​តាម​ពីក្រោយក្រុម​ PSG បន្ទាប់​ពី​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ជាមួយនឹងក្រុម Brest​។

Paris Saint-Germain 2-0 Lorient: Kylian Mbappe and Moise Kean on scoresheet for hosts – Aktuelle Boulevard Nachrichten und Fotogalerien zu Stars, Sternchen,…

Marseille ដែល​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​នោះ កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​តែ​នាំមុខ​៥ពិន្ទុ ក្រោយពី​ចាញ់​ក្នុងលទ្ធផល ២-១ លើ​ទឹកដីក្រុម Rennes។ ក្នុងការ​ប្រកួតមុន​នេះ ខ្សែ​ប្រយុទ្ធ​ឡើង​ទម្រង់​លេង Yusuf Yazici រក​បាន​គ្រាប់បាល់​ឈ្នះ ខណៈ​ដែល​ក្រុម Lille បានយកឈ្នះ​លើក្រុម Dijon ដោយងាយក្នុងលទ្ធផល ២-០ បើ​ទោះ​លេង​មិនបានល្អ​ក៏ដោយ៕

ប្រភព​ព័ត៌​មាន៖ Channel news Asia