បរទេស៖ Cristiano Ronaldo បានខកខានរកគ្រាប់បាល់ជ័យជំនះដោយស៊ុតពិន័យ១១ម៉ែត្រអោយ Juventus ខណៈ ក្រុមការពារតំណែងជើងឯកអ៊ីតាលីទទួលលទ្ធផលស្មើគ្នាជាមួយក្រុម Atlanta និង ជាលើក ទី ៦ ក្នុង ការ ប្រកួតក្របខណ្ឌ  Serie A ចំនួន ១២ លើកកន្លងមកនេះ ។

Juventus Vs. Atalanta: Serie A Live Stream, TV Channel, How To Watch, News, Odds, Time, News - WorldNewsEra

បន្ទប់ពី Federico Chiesa បានជួយអោយម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៩  កីឡាករ។ Remo Freuler បានរកគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី៥៧តង់ទី២អោយក្រុមភ្ញៀវ។ទោះយ៉ាងណាកំពូលខ្សែប្រយុទ្ធស្លាបវ័យ៣៥ឆ្នាំ Ronaldo មានឱកាសរកបានគ្រាប់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែអ្នកចាំទី Pierluigi Gollini អាចជួយសង្គ្រោះបាល់បាន។ Gollini អតីតអ្នកចាំទីក្រុម Aston Villa ក៏បានបន្តជួយសង្គ្រោះពិ ការព្យាយាម រកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Alvaro Morata ផងដែរ។

គួរកល់សម្កាល់ថា Juventus ដែលបានលើកពាន Serie A ៩ឆ្នាំចុងក្រោយជាប់ៗគ្នា មិនដែលចាញ់ទេ​បន្ទាប់ ពីការប្រកួតក្នុងលីក១២ដង ក្រោមការដឹកនាំរបស់លោក Andrea Pirlo។ បច្ចុប្បន្ន​ Juventus ឈរនៅ លេខរៀងទី ៣ មានគម្លាត ៤ ពិន្ទុពីក្រុមកំពូលតារាង AC Milan ​និង ៣ពិន្ទុពី​ក្រុម ​Inter Milan ។

Juventus vs Atalanta Highlights ITALY: Serie A - Round 12

គួរបញ្ជាក់ផងដែរថា Romelu Lukaku បានរកគ្រាប់បាល់ពិន័យ១១ម៉ែត្រអោយក្រុមInter Milan ទទួលជ័យជំនះ លើ Napoliដើម្បីបន្តឈរនៅលេខ២ ខណៈខ្សែប្រយុទ្ធ  Lorenzo Insigne ត្រូវ​បណ្តេញ​ចេញ។ អតីត កីឡាករ ក្រុមបីសាចក្រហម រូបនេះបច្ចុប្បន្នរកបានគ្រាប់បាល់​ស្មើនិង Cristiano Ronaldo  និង Zlatan Ibrahimovic ដោយរកបាន១០ គ្រាប់ស្មើគ្នា គិតត្រឹមសប្តាហ៏ទី១២៕

ប្រភពព័ត៍មាន៖ BBC