បរទេស៖ Kai Rooney ដែល​ជាកូន​ប្រុស​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Wayne Rooney បាន​ដើរ​តាម​ជំហាន​ឪពុក​របស់​ខ្លួន តាមរយៈ​ការ​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លិប Manchester United​។ អតីត​តារាឆ្នើម​​ដែល​រកបាន​គ្រាប់បាល់ច្រើន​ជាង​គេ​របស់ Man United រូបនេះ បាន​បង្ហោះ​រូប​ថត​មួយ​នៅលើ​បណ្តាញ​សង្គម ក្នុង​ពេលកូន​ប្រុស​វ័យ​១១​ឆ្នាំ​របស់​គេ ដែល​ជាកូនច្បង​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​៤​នាក់របស់ Rooney កំពុង​តែ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយនឹង​អតីត​ក្លិប​របស់​ឪពុក​ខ្លួន​​។

Rooney បាន​សរសើរ​​ចំណង​ជើង​នៅ​ជាប់​រូប​នោះ​ថា៖ «ថ្ងៃ​ដ៏មាន​មោទ​ន​ភាព​។ Kai កំពុង​តែ​ចុះ​ហត្ថលេខា​​ឲ្យ​ក្លិប @manchesterunited​។ សូម​រក្សា​ការ​ខិត​ខំ​ប្រឹង​ប្រែង​កូន​សម្លាញ់​»​។ Rooney វ័យ​៣៨​ឆ្នាំ ដែលបច្ចុប្បន្ន​កំពុង​តែ​​ធ្វើ​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ននៅក្នុង​ក្លិប Derby របស់​ក្រ​ប​ខ័ណ្ឌ Championship បាន​ចូលរួម​ជាមួយនឹងក្លិប Man United ពីក្លិប Everton កាលពីឆ្នា​២០០៤ ក្នុនាម​ជាកីឡាករ​យុវ​ជន​។ អតីត​ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ បាន​ជួប​​អាជីព​ដ៏​ត្រចះ​ត្រចង់​រយៈពេល​១៣​ឆ្នាំ​នៅ​ Old Trafford ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៥៣​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​៥៥៩​លើក និង​បាន​បំបែកកំណត់ត្រា​នៃ​ការរកគ្រាប់បាល់របស់ Bobby Charlton កាលពី​ខែ​មករា ឆ្នាំ​២០១៧​។

អ្នកស្រី Coleen Rooney ដែល​ជា​ភរិយា​របស់ Wayne Rooney បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram​ ថា៖ «រាត្រី​ដ៏​ពិសេស….. សូម​អប​អរ​សាទរ​ដល់ Kai​។ ម៉ាក់​ស្រឡាញ់កូន ហើយ​ម៉ាក់​ពិត​ជាមាន​មោទ​នភាព​ដោយ​សារ​តែកូន​។ សូម​រក្សា​ការ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​»​៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia