បរទេស៖ អតីតប្រធានកក្រុម Arsenal លោក William Gallas បានប្រាប់អោយក្លឹងកាំភ្លើងធំ Arsenal បណ្តេញលោក Mikel Arteta ចេញពីតំណែងទៅ។

Article image: Gallas: Arteta not right manager for Arsenal

ក្លឹប Arsenal បច្ចុប្បន្នកំពុងស្ថិតនៅស្ថានភាពដ៏លំបាក់ខណៈពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់លេង១៥នៃតារាង English Premier League ដោយខុសពិន្ទុគ្នាពីក្រុមដែលកាត់ចោលតែ៥ពិន្ទុប៉ុណ្ណោះ។

William Gallas - Player profile | Transfermarkt

លោក Gallas បាននិយាយប្រាប់ Ladbrokes ថា៖ “តើមានរឿងអ្វីកើតឡើងចំពោះ Arsenal? វាគឺជាសំណួរដែលអ្នកទាំងរាល់គ្នាបានសួរនៅរដូវកាលនេះ ហើយខ្ញុំក៏មិនដឹងចម្លើយដែរ”

“ខ្ញុំគិតថាបញ្ហាគឺដោយសារតែលោក Mikel Arteta មិនសាកសមធ្វើតួនាទីមួយនេះ ពីព្រោះគាត់មិនធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹបធំបែបនេះពីមុនមក”

“និយាយតាមត្រង់ទៅខ្ញុំពិតជាមានការភ្ញាក់ផ្អើរនៅពេលដែលគាត់មកដំបូង, ទោះបីជាគាត់ជាជំនួយការរបស់លោក Pep Guardiola ក៏ពិតមែន ក៏គាត់ត្រូវតែមានបពិសោធន៍ធ្វើជាគ្រូបង្វឹកដែរ មុននឹងមកធ្វើជាគ្រូបង្វឹកក្រុម Arsenal”

“អ្នកត្រូវតែចេះគ្រប់គ្រងកីឡាករទាំង២៤នាក់ ហើយបញ្ហាទាំងអស់នឹងត្រូវធ្លាក់មកលើអ្នក ហើយអ្នកក៏ជាអ្នកដែលត្រូវសម្រេចចិត្តលើបញ្ហាទាំងអស់នោះដែរ”

“កីឡាករខ្លះនឹងអន់ចិត្តដែលពួកគេមិនសូវបានចូលលេង ដូចនេះអ្នកត្រូវតែរាប់រងបញ្ហាទាំងនេះ”៕