បរទេស៖ បើយោងទៅតាមអ្នកសារព័ត៍ឈ្មោះ Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធវ័យក្មេងចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Amad Diallo Traore ទទួលបានលិខិតឆ្លងដែនរបស់ខ្លួនហើយ ដូចនេះមានណ៏យថាការផ្ទេររូបគេមកកាន់ទឹកដី Old Trafford បានបញ្ចប់ហើយ។

Ole Gunnar Solskjaer discusses Amad Diallo plan once Man Utd transfer is completed - Mirror Online

ក្លឹប Manchester United ប្រកាសជាផ្លូវការណ៍កាលពីដើមរដូវកាលថាពួកបានចុះសម្រេចចិត្តកុងត្រាយកខ្សែប្រយុទ្ធ Amad Diallo Traore របស់ Atanlata  ដោយលក្ខខណ្ឌផ្ទាល់ខ្លួននឹងការពិនិត្យសុខភាពអីផ្សេងៗបានសម្រេចរួចរាល់ហើយ។

Amad Diallo - Player profile 20/21 | Transfermarkt

លោក Romano បានអះអាងថាមូលហេតុដែលកីឡាករត្រូវពន្យាពេលចូលរួមជាមួយ Manchester United ដល់ខែមករាពីព្រោះតែមានបញ្ហារឿងលិខិតឆ្លងដែន ព្រោះតែកីឡាកររូបនេះបានកើតនៅ Ivory Coast បន្ទាប់មករូបគេក៏បានផ្ល្លាស់ទៅនៅ អ៊ឺតាលី ទើបធ្វើអោយមានការរអាក់រអួល ប៉ុន្តែឥឡូវនេះបញ្ហាទាំងអស់នោះបានដោះស្រាយរួចរាល់អស់ហើយ ដូចនេះរូបគេនឹងមកចូលរួមជាមួយ Manchester United ក្នុងខែមករាខាងមុខ៕

 

ប្រភពព័ត៍មាន៖ OneFootball