បរទេស៖ លោក Ole Gunnar Solskjaer បានបង្ហើបប្រាប់ថា Amad Diallo ខិតកាន់តែកៀកក្នុងការចាប់ផ្តើម​បង្ហាញ​ខ្លួនចូលលេងជម្រើសដំបូងសម្រាប់ក្រុមបិសាចក្រហម Manchester United។

Image result for diallo and ole

ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិន័រវេកើតមានឡើងបន្ទាប់ពីរូបលោកបានដាក់អោយខ្សែបម្រើស្លាបរូបនេះមានឪកាសចូលលេងជាកីឡាករបម្រុងក្នុងជ័យជម្នះ ៤ទល់និង០ ទល់នឹងក្រុម Real Sociedad កាលពីថ្ងៃ​ព្រហស្បតិ៍នៅទឹកដីទូរីនរបស់ក្រុម Juventus។ Diallo បានបង្ហាញខ្លួនក្នុងរយៈពេល ៧ នាទីចុង ក្រោយ នៃការ ប្រកួត Europa League វគ្គ ៣២ ក្រុមចុងក្រោយបន្ទាប់ពីប្តូរចូលជំនួសលោក Mason Greenwood។

Image result for diallo and ole

កីឡាករអន្តរជាតិកូឌីវ័រវ័យ ១៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Man United ពី Atalanta កាលពីខែ​មករា និងបាន​ហ្វឹកហាត់​ក្នុងនាមយុវជនថ្នាល និងជាធនធានបម្រុងសម្រាប់ក្រុមឈុតធំ ខណៈ ដែលរូប​គេ​បានអភិវឌ្ឍ​ទម្រង់​លេង​និង​សម្របខ្លួនជាមួយក្លឹបបានយ៉ាងឆាប់រហ័សនោះ ៕

 

ប្រភពព័ត៍មាន៖ Goal