បរទេស៖ អតីតវីរបុរសបិសាចក្រហម​ Manchester United លោក Rio Ferdinand ជឿជាក់ថាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Man Utd កីឡាករ Amad Diallo គឺមានភាពប្រហាក់ប្រហែលគ្នាជាមួយនឹង​ Cristiano Ronaldo។

Man Utd's Diallo likened to Cristiano Ronaldo by Ferdinand

 

Ferdinand បាននិយាយថា “ពួកយើងបានទិញយុវជនម្នាក់ពី Atalanta ហើយសង្ឃឹមថារូបគេនឹងជួយក្រុមបានច្រើន។ ខ្ញុំមិនចង់យកគេទៅប្រៀបធៀបជាមួយនឹង Cristiano Ronaldo ទេ ដែលវាអាចជាសម្ពាធដល់រូបគេ ប៉ុន្តែមិនមាននរណាម្នាក់ស្គាល់ Ronaldo ឡើយ ហើយប្រសិនបើអ្នកមើលទៅវីដេអូរបស់ Amad Diallo និងស្តាប់គេនិយាយអំពីទេពកោសល្យរបស់គេ ខ្ញុំជឿជាក់ថាក្មេងម្នាក់នេះនឹងក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់ ប្រសិនបើគេព្យាយាម”។

Rio Ferdinand's incredible words about Cristiano Ronaldo | Oh My Goal - YouTube

 

គួរបញ្ចាក់ផងដែរថាក្លឹបបិសាចក្រហម Manchester United បានចុះកុងត្រាយកខ្សែប្រយុត្ធវ័យក្មេង Amad Diallo របស់ Atalanta ក្នុងតម្លៃ៣៧លានផោនកាលពីដើមរដូវកាលនេះ ប៉ុន្តែដោយសារមានបញ្ហារឿងលិខិតឆ្លងដែន ទើបរូបគេត្រូវពន្យាពេលរហូតដល់ខែមករានេះទើបអាចចូលរួមជាមួយនឹង Man United បាន៕

 

ប្រភពព័ត៍មាន​៖ One Football