បរទេស៖ Paul Pogba និងមិត្តរួមក្រុម Amad Diallo របស់ក្រុមបិសាចក្រហម Man. Utd បានកាន់ ទង់ជាតិប្រទេស​ប៉ាឡេស្ទីន​ព្រមគ្នារួចហើយដើរនៅជុំវិញកីឡាដ្ឋាន Old Trafford អំឡុងពេលប្រកួតសប្តាហ៏ទី៣៧ ដោយលទ្ធផល​ស្មើ ១-១ ជាមួយក្រុម Fulham កាលពីយប់ថ្ងៃអង្គារ ។ Man.UtdដែលទទួលបានតំណែងជើងឯករងPremier League រដូវកាលនេះ បាន​ធ្វើការប្រកួតនៅចំពោះមុខអ្នកគាំទ្រ ១០.០០០ នាក់ជាលើកដំបូងនៅទឹកដីOld Trafford ក្រោយច្បាប់រឹតបន្តឹងលើ​ការ​ការពារមេរោគកូវីត-១៩លើការប្រកួតបិទ​ទ្វារ​កី​ឡា​ដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ត្រូវបានកាត់បន្ថយ។

Paul Pogba holds Palestine flag with Man Utd teammate Amad Diallo at Old  Trafford | Evening Standard

វាក៏ជាការប្រកួតក្នុងផ្ទះលើកចុងក្រោយនៅរដូវកាលនេះ មុនពេលធ្វើដំណើរទៅជួប Wolves នាថ្ងៃអាទិត្យក្នុងការ​ប្រកួត​បិទ​បញ្ចប់ក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេ។ និងមុនពេលធ្វើដំណើរទៅកាន់ ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ​សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal នៅថ្ងៃទី២៦ឧសភា ២០២៦។

Watch: Paul Pogba and Amad Diallo show support for Palestine with flag -  Planet Football

កាលពីសប្តាហ៍មុន Pogba ក៏បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះប្រជាជនប៉ាឡេស្ទីនលើបណ្តាញសង្គមដោយបាន​សរសេរ​​​រៀបរាប់ថាៈ ពិភពលោកត្រូវការសន្តិភាពនិងសេចក្តីស្រឡាញ់។ មិនយូរប៉ុន្មានវានឹងត្រូវបានចាប់ផ្តើម។ សូមឱ្យ​យើងទាំងអស់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។សមាជិកជ័យលាភីWorld Cup ២០១៨បានលើកសារខាងលើនេះមកបញ្ជាក់​បន្ថែមម្តង​ទៀតកាលពីថ្ងៃអង្គារដោយមានន័យស្រដៀងគ្នានេះថាៈ សូមរក្សាពិភពលោករបស់យើងឲ្យមានសុវត្ថិភាព​និងរួច​ផុត​ពីអំពើហិង្សា សូមអធិស្ឋានសម្រាប់ប៉ាឡេស្ទីន។  គួរកត់សម្គាល់ថាPogba គឺជាកីឡាករលេចធ្លោម្នាក់នៅក្នុងក្របខ័ណ្ឌ Premier Leagueដែលបង្ហាញពី​សាមគ្គីភាព​ជាមួយ​ប្រទេសប៉ាឡេស្ទីនក្នុងអំឡុងពេលដែលកើតមានជម្លោះដ៏រំារៃនាពេលបច្ចុប្បន្ននៅភាគកណ្តាលភាគខាងកើតនៃប្រទេសជាមួយ​និង អ៊ីស្រអែល ហើយរូបគេក៏មិនមែនជាកីឡាករឯកោដែលស្ថិតក្នុងទង្វើរមួយនេះដែរ៕

 

ប្រភពព័ត៍មាន៖ Metro