បរទេស៖ ម្ចាស់ជើងឯកក្របខណ្ឌ Premiership ស្កុតឡែន Rangers បានប្រកាសពីការខ្ចីជើងកីឡាករ Amad Diallo ពីក្រុមបិសាចក្រហម Man. United រហូតដល់ចប់រដូវកាលនេះ។ខ្សែបម្រើ-ប្រយុទ្ធស្លាបស្លាបវ័យ ១៩ ឆ្នាំបានបង្ហាញខ្លួនចំនួន ៩ ដងសម្រាប់ក្រុមឈុតធំរបស់ក្លឹបនឹងអាច​ចូលលេងក្នុងការប្រកួតលីកកំពូឡនៅថ្ងៃសៅរ៍ជាមួយ Ross County ។

As Amad Diallo joins Rangers, it's a reminder of Atalanta selling power -  Football Italia

ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹប Diallo បាន​និយាយ​ថា: «ខ្ញុំរីករាយដែលបានចូលរួមជាមួយ Rangers រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយ ទន្ទឹងរង់ចាំការហ្វឹក​ហាត់​ជា​មួយ​មិត្តរួម​ក្រុមជាលើកដំបូងនៅថ្ងៃស្អែកជាមួយការជួបអ្នកគាំទ្រជាលើកដំបូងផងដែរ»។  លោក Giovanni van Bronckhorst គ្រូបង្វឹក Rangers បានបន្ថែមថា «ខ្ញុំពិតជារីករាយក្នុងការបន្ថែម Amad ទៅក្នុងក្រុមរបស់យើង​សម្រាប់​រដូវកាលដែលនៅសល់។ គាត់គឺជាកីឡាករដែលខ្ញុំបានដឹងមួយរយៈមកហើយ ហើយនៅពេលដែលឱកាសក្នុងការចុះ​ហត្ថលេខា​លើគាត់បានកើតឡើង ពួកយើងពិតជាចង់ធ្វើវាឱ្យកើតឡើង»។

Manchester United winger Amad Diallo set to join Rangers on loan for rest  of the season

គាត់នឹងបន្ថែម និងផ្តល់នូវការប្រកួត​ប្រជែង​កាន់តែច្រើននៅតំបន់ប្រយុទ្ធ។ Rangers ក៏បានបញ្ជាក់ផងដែរថាពួកគេបានទទួលយកការផ្តល់ជូនសម្រាប់តម្លៃដែលមិនបានបង្ហើបប្រាប់អោយដឹង ពីសំណាក់ក្លឹប កំពុងលេងនៅក្របខណ្ឌលីកលំដាប់ទីពីរគឺ Birmingham City សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍របស់ខ្សែបម្រើ Juninho Bacuna ផងដែរ៕

ប្រភពព័ត៍មាន៖ Spoprtsmole