បរទេស៖ ក្រុមបិសាចក្រហម​​ Man Utd ត្រៀមចងចិត្តកីឡាករ Marcus Rashford ដោយការផ្តល់កិច្ចសន្យាថ្មី ដែលរក​ចំណូលបានដល់ទៅ៣០មឺនផោនក្នុងមួយសប្តាហ៏។ មានន័យថា លោក Woodward ប្រធានផ្នែក​ទីផ្សា​រ​ទិញដូរ​កីឡាករនិងត្រៀមចរចារជាមួយតំណាងរបស់ Rashford នៅក្នុងរយៈពេល២ខែចុងក្រោយនេះ​ដោយ​បន្ថែមនូ​វ​ជូនកុងត្រាមានរយៈពេល ៥ ឆ្នាំមុនធ្វើយ៉ាងណាអោយដំណើរការនេះជៅកជ័យមុន​ពេលព្រឹត្តការណ៏ប្រកួតពាន​រង្វាន់ទ្វីបអឺរ៉ុបនិងចាប់ផ្តើមប្រកួតនៅឆ្នាំក្រោយ។

Marcus Rashford Is Trying to End U.K. Child Food Poverty | Time

គួរបញ្ជាក់ថាកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសុពលភាពដល់ឆ្នាំ ២០២៣ និងមាន​ជម្រើស​បន្ត ១២ ខែទៀត។ប៉ុន្តែជាមួយទម្រង់លេងកាន់តែវិវឌ្ឍពីមួយប្រកួត​ទៅមួយប្រកួតទៀតការរីកចម្រើន​យ៉ាង​​ឆាប់រហ័សធ្វើអោយ Man United មានបំណងអោយ Rashford បន្តលេងនៅទឹកដី Old Trafford ជាច្រើន​ឆ្នាំ​​បន្តទៀត។

Marcus Rashford says desire to succeed at Manchester United driven by childhood experiences with his mother | The Independent

រដូវកាលថ្មីនេះ Rashford រកបានគ្រាប់បាល់បញ្ចូលទី ១២ គ្រាប់សម្រាប់ Man Utd ដោយ​បាន​ទាក់​ទាញ​ចំណាប់អារម្មណ៍ពីក្លឹបកំពូល ៗ នៅអឺរ៉ុបរួមមាន Real Madrid, Barcelona និង Paris St Germain ក្រោយ​បង្ហាញខ្លួនឈុតធំជាលើកដំបូង នៅឆ្នាំ ២០១៦ ក្នុងនាមកីឡាករមិនសូវមានគេស្គាល់ ដោយស្ថិតក្នុងវ័យ ១៨ ឆ្នាំកំលុងពេលលោក Louis van Gaal នៅជាគ្រូបង្វឹក៕

 

ប្រភពព័ត៍មាន៖ DailyStar