បរទេស៖ អតីតប្រធានក្រុមក្លឹបបិសាចក្រហម Manchester United លោក Roy Keane បានសារភាពថាក្លឹប Manchester United គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រជែងពាន Premier League ជាមួយនឹងក្លឹប Liverpool។

Look at his face' - Roy Keane 'delighted' for Man Utd's Daniel James  following Leeds United thrashing amid 'tough time' of it - Wales Online

Roy Keane បាននិយាយក្នុងទូរទស្សន៍ Sky Sports ថា៖ “កាលពីប៉ុន្មានខែមុខពួកគេ ( Man UTD ) ទទួលរងការរឹះគន់ខ្លាំងចំពោះស្ថិតិក្នុងដី។ ខ្ញុំក៏មិនពេញចិត្តនឹងកីឡាករ៤រូបនៅតំបន់ការពារខាងក្រោមដែល ប៉ុន្តែក្រោយពីចប់ការប្រកួតយប់មិញទល់នឹង Leeds United ពួកគេបានបង្ហាញអោយយើងដឹងថាពួកពិតជាអាចប្រជែងពានបានពិតមែន”។

Roy Keane insists Man Utd can challenge Liverpool for title

Keane បានបន្តថា “សម្រាប់ខ្ញុំគិតថា Liverpool នៅតែជាក្រុមល្អជាងគេ ប៉ុន្តែមិនមានមូលហេតុអ្វីដែល Manchester United មិនអាចប្រជែងជាមួយពួកគេបានទេ”៕

 

ប្រភពព័ត៍មាន៖ Sportsmole