បរទេស៖ លោក Roy Keane បានគាំទ្រក្រុម Man. United ថាពួកគេនិងមានឪកាសលេងនៅក្របខណ្ឌ Champions League នៅរដូវកាលនេះ។ អតីតកាពីតែននិងខ្សែបម្រើ Man.United បានលើកឡើងបន្ទាប់ពីអតីត​ក្លឹបរបស់​លោក​​បានយកឈ្នះក្នុងលទ្ធផល ៣ទល់និង១នៅក្របខណ្ឌ  Premier League លើក្រុម Arsenal កាលពីថ្ងៃ​អាទិត្យ។

Fans all saying the same thing as Man Utd legend Roy Keane hails Erik ten  Hag's side for 3-1 win against Arsenal | The Sun

មានន័យថា Man. Utd ទទួលបាន ជ័យជម្នះជាលើកទីបួនជាប់ៗគ្នាក្រោយបរាជ័យ២លើកដំបូង ខណៈលោក Roy Keane បានប្រាប់ Sky Sports ថាៈ ខ្ញុំយល់ឃើញថាMan. United នឹងមានឪកាសបញ្ចប់ទីក្នុង​ក្រុម​កំពូល​តារាង​ទំាង៤ ព្រោះពួកគេមានក្រុមមួយដែលអាចដោះស្រាយបញ្ហា បាននៅពេលនេះព្រោះគ្រូបង្វឹកថ្មីកំពុង ពង្រឹងការ​លេង​សម្រាប់ក្រុមអោយកាន់តែល្អប្រសើរឡើងវិញហើយ។

Roy Keane brands Mikel Arteta 'sore loser' after Manchester United beat  Arsenal - Manchester Evening News

ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត Chelsea លោក Jimmy Floyd Hasselbaink ក៏យល់ឃើញ​ស្រដៀងគ្នានេះដែរថាៈ ក្រុម លោក Erik ten Hag និង ស្វែងរកវិធីលេងល្អប្រសើរ។ ពួកគេមិន​អាច​បន្ត​លេង ពេញមួយរដូវ​កាល​ត្រឹម​របៀប​នេះបានទេ។ ពួកគេត្រូវតែកែលម្អចំនុចខ្វះខាតបន្ថែមទៀត។ ប៉ុន្តែខ្ញុំគិត​ថា ពួកគេនឹង​ឡើងពីលើ Arsenal ។ ខ្ញុំគិតថា Chelsea នឹងស្ថិតនៅកំពូលទាំងបួនជាមួយ Man United, Man. City, Liverpool រីឯTottenhamមិនស្ថិតក្នុងចំណាត់ថ្នា្កក់នោះទេ ៕

 

ប្រភពព័ត៍មាន៖ Sportsmole