បរទេស៖ អតីតប្រធានក្រុម Man Utd លោក Roy Keane បានរិះគន់ទង្វើការអបអរគ្រាប់បាល់ចូលទីរបស់ Harry Maguire ដោយការយកដៃបាំងត្រចៀកទាំងសងខាងថាជារឿងដែលអាម៉ាស់មិនគួរធ្វើនោះទេ ។ គួរបញ្ជាក់ថា​ប្រធាន​​ក្រុមបិសាចក្រហមមានឪកាសតែតបាល់បញ្ចូលទីក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីថ្ងៃ​សុក្រលើក្រុមអាល់បានីក្រោយការចាប់ផ្តើមបាន៩ នាទីនៅទឹកដី Wembley ក្រោយពីការទាត់បាល់ហ្វ្រីឃីករបស់ Reece James ។

Harry Maguire Gets Sprayed By Roy Keane For Too Much Style

ការពិតខ្សែការពារកណ្តាលរូបនេះត្រូវបានរងនូវការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះទម្រង់លេងរយៈពេលថ្មី​ៗខណៈដែល​ក្រុម​​ជើងឯកអង់គ្លេសបរាជ័យចាញ់ការប្រកួតក្នុងទឹកដី Old Trafford ជាបន្តបន្ទាប់សម្រាប់ការ​ប្រកួត​នៅ​លីក​កំពូលអង់គ្លេស។ថ្លែងទៅកាន់ ITV អតីតខ្សែបម្រើក្រុមជម្រើសជាតិអៀឡង់រូបនេះបានប្រាប់ថាៈ គាត់ដូចជា​បិទ​ភ្នែកនិងត្រចៀកទទួលយកនូវអ្វីដែលគាត់សមនិងទទួលបានការរិះគន់ទេ ខ្ញុំគិតថាវាគួរឱ្យអាម៉ាស់ សម្រាប់ក្រុ​ម​ Manchester United ប៉ុន្មានខែចុងក្រោយនេះក្នុងនាមរូបគេជាប្រធានក្រុម។

Roy Keane lashes out at 'embarrassing' Harry Maguire celebration after  England goal

ជាការឆ្លើយតបMaguire បានប្រាប់ក្រោយបទសម្ភាសន៏ថាៈការសម្តែងកាយវិការអបអឬនេះ មិនត្រូវបានធ្វើក្នុង​គោល​បំណងបញ្ចើចបញ្ចើរសំដៅទៅនរណាម្នាក់នោះទេ។ ខ្ញុំជាប្រធានក្រុម Manchester United ។ ពិតណាស់ ខ្ញុំនឹងទទួលការរិះគន់ នៅពេលដែលក្រុមធ្វើមិនបានល្អ ។អង់គ្លេស​ត្រូវការ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់ការប្រកួត​បន្ទាប់​ពេលជួប San Marino នៅ​ថ្ងៃ​ចន្ទ ដើម្បី​ធានា​បាន​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ពូល I បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ ៥-0 កាល​ពី​ថ្ងៃ​សុក្រ៕

 

ប្រភពព័ត៍មាន៖ Sportsmole