បរទេស៖ លោកRoy Keane បានបន្តរិះគន់យ៉ាងចាស់ដៃទៅលើទម្រង់លេងរបស់ខ្សែបម្រើក្រុមបិសាចក្រហមកីឡាករ Fred បន្ទាប់ពី Man.Utd បរាជ័យក្នុងទឹកដីខ្លួនឯងនៅសប្តាហ៏ទី៣៦ពេលជួបជាមួយក្រុមភ្ញៀវ Liverpool ។ អតីតខ្សែបម្រើក្រុមជើងឯកអង់គ្លេស២០សម័យបានចោតជាសំនួរលើកឡើងថាហេតុអ្វីបានជាគ្រូបង្វឹក Ole Gunnar Solskjaer នៅតែបន្តដាក់អោយកីឡាករសញ្ជាតិប្រេស៊ីលFredលេងក្នុងជម្រើស១១នាក់រហូតបែបនេះ។
Fred បានបន្តបង្ហាញទម្រង់លេងមិនបានល្អនោះទេ និងបាននាំអោយក្រុមលោក Jurgen Klopp មានឪកាសរកបានគ្រាប់បាល់ទី៣នៅដើមតង់ទី ២ ទោះយ៉ាងណាកីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានប្តូរជំនួសដោយ Mason Greenwood ភ្លាមៗតែម្តង។
អតីតប្រធានក្រុម Man.Utd បានប្រាប់ទូរទស្សន៏ Sky Sports យ៉ាងដូច្នេះថាៈ «គាត់(Fred)ពិតជាខ្ជិលនិងទំរន់ ខ្លាំងណាស់សម្រាប់ការប្រកួតរាល់លើក ។ហេតុអ្វីក្រុមដែលចង់ប្រជែងតំណែងជើងឯកតែងតែផ្តល់ទំនុកចិត្ត ដល់កីឡាករដូចជារូបគេនេះទៅវិញ ខ្ញុំពិតជាមិនយល់ទេ។ ជាក់ស្តែងក៏ឡាករដ៏ទៃទៀតដូចជា Shaw គឺជាកីឡាករដែលមិនបានបង្ហាញទម្រង់លេងល្អនាពេលកន្លងមកបានខិតខំហ្វឹកហាត់នាំអោយទម្រង់លេងមានការរីកចំរើនបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ Dean Henderson វិញក៏ដូចគ្នា រូបគេនឹងក្លាយជាអ្នកចាំទីដៃទី ១ បស់ក្រុមនាពេលដ៏ខ្លីខាងមុខផងដែរ»៕
ប្រភពព័ត៍មាន៖ Metro