បរទេស៖ អតីតខ្សែបម្រើប្រវត្តិសាស្រ្តក្លឹបបិសាចក្រហម Man. United និងជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍Sky Sports លោក Roy Keane បានបដិសេធថា Chelsea មិនមានជាបេក្ខភាពដែលគំរាមកំហែងការប្រជែងពានPremier League ជាមួយក្រុម ហង្សក្រហម Liverpool និង Man. City នៅរដូវកាលថ្មីនេះបានទេ ។
ដោយមើលឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹបធំៗទាំងពីរគឺ Man. City និង Liverpool បានត្រួតត្រាការប្រជែង Premier League លោក Roy Keane បានប្រាប់ថា: ខ្ញុំមើលឃើញមានតែក្លឹប Tottenham Hotspur មួយគត់ដែលអាច ប្រកួតប្រជែងពួកគេទាំងពីរបាននៅរដូវកាលនេះ។ ទោះយ៉ាងណា Man. United សម្រាប់ខ្ញុំគ្រាន់តែមិនឃើញថាពួកគេឈានដល់កម្រិតមួយនោះ។ តែខ្ញុំសង្ឃឹមថាការគិតរបស់ខ្ញុំខុសទៅចុះសម្រាប់ខ្ញុំនៅតែមើលមិនទាន់ឃើញថា Man. Utd មានចំនុចល្អគ្រប់គ្រាន់សម្រាប់ខ្ញុំនៅឡើយនោះទេនៅពេលបច្ចុប្បន្ន។
ក្នុងនោះផងដែរអតីតប្រធានក្រុមបិសាចក្រហមក៏បានទទួលស្គាល់ថាក្រុមរបស់លោក Jurgen Klopp មានការប្រកួត ដ៏អស្ចារ្យជាមួយក្រុម Manchester City ក្នុងពានរង្វាន់បើករដូវកាល FA Community Shield ដែលពួកគេបានឈ្នះ ក្នុងលទ្ធផល ៣ទល់និង១កាលពីថ្ងៃសៅរ៏ផងដែរ៕
ប្រភពព័ត៍មាន៖ Sportskeeda