បរទេស៖ ក្រុមតោខៀវ Chelsea បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ កាលពីថ្ងៃចន្ទ ក្រោយពីបានជម្នះលើពេលវេលាដ៏លំបាកមួយ ដើម្បីផ្តួលក្រុម West Ham ក្នុងលទ្ធផល ៣-០ និងរក្សាការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ក្រោយពីការរងបរាជ័យ២លើកជាប់ៗគ្នា។
West Ham បានបង្ហាញពីទម្រង់លេងដ៏រឹងមាំនាកីឡដ្ឋាន Stamford Bridge ប៉ុន្តែ ខ្វះនូវភាពមុតស្រួចនៅតំបន់ប្រយុទ្ធដើម្បីវាយបកនឹងគ្រាប់បាល់នៅដើមតង់របស់ខ្សែការពារ Thiago Silva នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅជិតបញ្ចប់ការប្រកួតនៅចន្លោះពេល២នាទី ពីខ្សែប្រយុទ្ធ Tammy Abraham បានបញ្ចប់ការប្រកួតនេះតែម្តង។ ក្រុមរបស់លោក Frank Lampard បានបង្ហាញពីកម្រិតលេងយ៉ាងរឹងមាំនៅដើមរដូវកាលនេះ នៅមុនពេលការរងចាញ់ក្រោមស្នាដៃក្រុម Everton និង Wolves បានបង្អាក់ដល់ការវិវឌ្ឍរបស់ពួកគេ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge បានជួយឲ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥។
ក្រុមម្ចាស់ការពារជើងឯក Liverpool បានបន្ថែមការនាំមុខដល់ទៅ៥ពិន្ទុនៅលើកំពូលតារាង ប៉ុន្តែ ក្រុមដែលតាមពីក្រោយពួកគេ មានគម្លាតពីគ្នាត្រឹមតែ៧ពិន្ទុគត់គត់រវាងក្រុមឈរលេខ២ និងក្រុមឈរលេខ១១ Wolves។ លទ្ធផលនេះ បានជួយឲ្យក្រុម Chelsea ឡើងឈរលេខ៥ ដោយមាន២៥ពិន្ទុ ពីការប្រកួត១៤លើក ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Everton ១ពិន្ទុ ស្របពេលដែលក្រុម West Ham ស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ ដោយមាន២១ពិន្ទុ៕
ប្រភពព័ត៌មាន៖ Channel News Asia