បរទេស៖ លោក Pep Guardiola មិនរំពឹងថានឹងទទួលបានការអនុម័ត្រ​ថវិកាដើម្បីទិញ យកខ្សែប្រយុទ្ធថ្មីមក​រួម​ក្រុម​អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅ ខែ មករាខាងមុខនោះទេ។ ទោះបីជា​ក្រុម​មេឃ​ខៀវបច្ចុប្បន្នកំពុងប្រឈមបញ្ហាខ្សត់គ្រាប់បាល់បញ្ចប់ទីក៏ដោយ។ ដោយរកបានតែ ១៩ គ្រាប់ប៉ុណ្ណោះពីការប្រកួតលីគកំពូលអង់គ្លេសគិតត្រឹម​សប្តាហ៏​ទី ១៣ របស់ពួកគេពោលគឺ​តិចជាង ១៨គ្រាប់ធៀបនឹងពេលវេលាប្រកួតដូចគ្នានេះ កាលពីរ​ដូវ​កាលចាស់ (២០១៩-២០២០) ។

Man City transfer needs, rumors: Who Pep Guardiola is targeting - Sports  Illustrated

កីឡាករស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេបំផុតជាប្រវត្តិសាស្រ្តរបស់ក្លឹបគឺ Sergio Aguero បានខកខានរកគ្រាប់បាល់រដូវកាលនេះ ព្រមជាមួយគ្នានោះដែរខ្សែប្រយុទ្ធអន្តរជាតិ ប្រេស៊ីល​​ Gabriel Jesus ក៏បានអវត្តមានមិនបានជួយក្រុមពេលពួកគេផ្តួល Southampton កាល​ពីថ្ងៃ​សៅរ៍សប្តាហ៏​មុន​នោះផងដែរ។

Pep Guardiola: I rushed to Manchester Arena to find family after terror  attack | Football | The Guardian

ទោះបីជាខ្សត់គ្រាប់បាល់តែតំបន់ការពាររបស់លោក Pep Guardiola បានបង្ហាញភាពរឹងមាំ  ខណៈMan.City បរាជ័យត្រឹមតែមួយប្រកួតប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League  និង Champions League សរុបចំនួន ៨ លើកចុងក្រោយ។ក៏ព្រោះតែកីឡាករចំណូលថ្មី Ruben Dias បាន​បង្កើនការលេងលេងចាប់ដៃគូជាមួយកីឡាករ John Stones  ដែលកំពុងអភិវឌ្ឍ​ទម្រង់លេង​មក​រក​ភាព​ល្អប្រសើរឡើងវិញ៕

 

ប្រភពព័ត៍មាន៖ Goal