បរទេស៖ ក្រុម Tottenham Hotspur នឹង​ត្រូវ​​ជួប​ប្រកួត​ជាមួយនឹងក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌលំដាប់​ទី​២ Stoke City ក្នុង​ការ​ប្រកួត​ពាន League Cup នៅ​រាត្រីនេះ ប៉ុន្តែ លោក Jose Mourinho ដែល​ជាគ្រូបង្វឹក​បាន​បញ្ជាក់​ថា ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នឹង​មិនមាន​ភាព​ងាយស្រួល​ឡើយ​។

Neither team played well' - Jose Mourinho denies Leicester plaudits for  Spurs win - Eurosport

Spurs និង​ក្រុម Newcastle United សុទ្ធ​សឹ​បាន​គេចផុត​ពីការ​ជួប​គ្នា ខណៈ​ដែលក្រុម Arsenal ទើប​តែ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Manchester City កាលពីថ្ងៃ​អង្គារ ហើយ​ក្រុម Everton ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ក្រុម Manchester United នៅ​សប្តាហ៍​នេះ​។ លោក Mourinho បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​បារម្ភ​ពី​ផល​លំបាក​នានា​ដែល​នឹង​ត្រូវ​ផ្តល់​ឲ្យ​ដោយក្រុម Stoke ដែល​បាន​បង្ហាញពី​កម្រិត​លេង​យ៉ាងល្អ ក្រោយពី​​បាន​ជួប​ភាព​ត្រដាប​ត្រដួស​​អស់​រយៈពេល​២​រដូវ​កាល បើ​គិត​ចាប់​តាំងពី​​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Premier League របស់​ពួក​គេ និងស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៧ នៅ​លើ​តារាង​លីក ពោល​គឺ​ក្បែរ​​តំបន់ប្រជែង​យក​ចំណាត់​ថ្នាក់​ Playoff នៃក្រប​ខ័ណ្ឌ Championship​។ លោក Mourinho បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃ​អង្គារ​ថា៖ «ក្នុង​ក្រប​ខ័ណ្ឌ Championship ក្នុង​រយៈពេល​១​ទស​វត្សរ៍​ចុង​ក្រោយ​នេះ ភាព​ផ្សេង​គ្នា​រវាងក្រប​ខ័ណ្ឌ Championship និង Premier League ពិត​ជា​តិចតួច​។ ក្រុម​ជាច្រើន មាន​កម្រិត​លេងខ្លាំង​។

Tottenham Hotspur and Cups, Where Spurs Stand this Season

ពួក​គេ​មានកីឡាករ​ឆ្នើ​ៗ និ​ងគ្រូបង្វឹក​ល្អ​ៗ​ជាច្រើន​»​។ លោក​បាន​បន្ថែមទៀត​ថា៖ «ហេតុនេះ ការ​ដែលយើង​​ត្រូវ​លេង​ជាមួយនឹងក្រុម Stoke ឬ Newcastle ប្រកួត​ជាមួយនឹង​ក្រុម Brentford មិន​ផ្តល់​ការ​ប្រកួត​ដែល​មានភាព​ងាយស្រួលជាងក្រុម​ផ្សេង​ឡើយ​។ នេះ​គឺ​ជា​យុទ្ធនាការ​ដ៏លំបាកមួយ​ក្នុងការ​ឈ្នះ ហើយ​យើង​ត្រូវ​តែ​ឈ្នះ​៣​ប្រកួត​ទៀត ដើម្បី​លើក​​ពាន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia