បរទេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និង Manchester United លោក Wayne Rooney ចាប់អារម្មណ៍ចង់នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួន Phil Jones ទៅកាន់ Derby Country នាខែមករាខាងមុខនេះ ក្នុងលក្ខខណ្ឌខ្ចីជើង។

Phil Jones refuses to call Wayne Rooney England's 'best' striker | Football  | Sport | Express.co.uk

មានក្លឹប២នៅ Premier League ដូចជា Burnley និង West Brom ក៏ចាប់អារម្មណ៍លើខ្សែការពារ​វ័យ ២៨ឆ្នាំរូបនេះដែល ប៉ុន្តែមើលទៅ Phil Jones អាចនឹងសម្រេចចិត្តទៅចូលរួមជាមួយនឹង Derby Country ដែលមាន Wayne Rooney ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួនកំពុងធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅទីនោះច្រើនជាង។

Phil Jones: Twitter apologizes for mocking Manchester United defender -  Insider

បញ្ហាធំនៅពេលនេះគឺប្រាក់ឈ្នួលរបស់កីឡាកររូបនេះថ្លៃពេក ដែលជាមូលហេតុធ្វើអោយក្លឹប Derby Country កំពុងតែមានការស្ទាក់ស្ទើរ ប៉ុន្តែបើតាមការរាយការណ៍បានអោយដឹងថាក្លឹបបិសាចក្រហម Manchester United អាចនឹងជួយចេញប្រាក់ឈ្នួលកីឡាកររូបនេះខ្លះ ដើម្បីជួយដល់ Rooney ដែលជវីរបុរសរបស់ខ្លួន៕

 

ប្រភពព័ត៍មាន៖ The Sun