បរទេស៖ ក្រុមសេះបង្កង់ Juventus បានរងនូវការបរាជ័យក្នុងក្របខ័ណ្ឌ Serie A លើកដំបូងនៃរដូវកាលនេះ​ខណៈ​ដែលពួកគេនៅសល់កីឡាករតែ ១០ នាក់កំលុងពេលចាញ់ក្រុមភ្ញៀវ Fiorentina ដោយលទ្ធផល​៣ទល់​និង០ កាលពីយប់ថ្ងៃអង្គារ។

Juventus 0-3 Fiorentina: Player grades and 3 things we learned - Viola Nation

បន្ទាប់ពីត្រូវកីឡាករ Dusan Vlahovic រកបានគ្រាប់បាល់នាំមុខមុននៅត្រឹមនាទីទី៣ កីឡាករអន្តរ​ជាតិកូឡុំប៊ីJuan Cuadrado  អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea ត្រូវបានបណ្តេញចេញ​ក្រោយ​ប៉ះទង្គិច គ្នាជាមួយកីឡាករ Gaetano Castrovilli នៅនាទីទី ១៨ ។ ខ្សែប្រយុទ្ធ Cristiano Ronaldo មានឪកាសវាយបកដោយ តែតបាល់បញ្ចូលទីវាយបកតាមស្មើ តែជាបាល់Offside  មុន​ពេល​Lobo Silva ធ្វើអោយចូលទីខ្លួនឯង ខណៈ Martin Caceres បន្ថែមគ្រាប់បាល់ទី៣​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។

Juventus lose 3-0 in first league defeat of season - football - Hindustan Times

បរាជ័យសប្តាហ៏ទី១៣នេះបានធ្វើអោយក្រុមការពារតំណែងជើងឯកបាត់បង់៣ពិន្ទុ និងធ្លាក់មក​លេខ​រៀងទី ៤ នៅក្របខណ្ឌ  Serie A និងមានគម្លាត ៧ ពិន្ទុពីក្រុមលេខ១ AC Milan៕

ប្រភពព័ត៍មាន៖ BBC