បរទេស៖ ខ្សែប្រយុទ្ធឆ្នើមក្លិប Bayern Munich កីឡាករ Robert Lewandowski បានបង្ហើបប្រាប់ថារូបលោក ស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្រុមបិសាចក្រហម Man Utd កំលុងពេលកំពូលគ្រូបង្វឹកលោក Sir Alex Ferguson នៅដឹកនាំ។

Robert Lewandowski was 'ready' to join Man United after talks with Sir Alex  Ferguson - NewsWep

ប្រធានក្រុមជម្រើសជាតិប៉ូឡូញបច្ចុប្បន្នមានវ័យ ៣២ឆ្នាំកាលពីពេលថ្មីៗនេះត្រូវបានជាប់ឆ្នោត ជា​កីឡាករ​ឆ្នើមប្រចាំឆ្នាំ២០២០របស់ FIFA ឆ្នាំ ២០២០ ក្រោយជួយអោយ Bayern Munich លើកពាន ៣កាលពីរដូវកាលមុន។

Robert Lewandowski was 'ready' to join Man United after talks with Sir Alex  Ferguson | Daily Mail Online

Lewandowski បានប្រាប់ពត៌មានលំអិតលើករណី​នេះថា៖ “ខ្ញុំបាន​ជួបពិភាក្សា​ជាមួយលោក Sir Alex Ferguson កាលពីឆ្នាំ ២០១២ បន្ទាប់ពីរដូវកាលទី ២ របស់ខ្ញុំនៅ Dortmund។ គាត់ចង់អោយខ្ញុំមក Manchester ។ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ហើយបានត្រៀមខ្លួនរួចជាស្រេច។ ប៉ុន្តែ Dortmund មិនអោយខ្ញុំចាកចេញទេ។ លទ្ធផលនេះមិនបានធ្វើអោយខ្ញុំអន់ចិត្តជាងនេះទេពីព្រោះ ពេល​វេលាជាមួយDortmundគឺល្អប្រសើរបំផុតព្រោះបានជួយក្លឹបឈ្នះពានលីកកំពូលអាឡឺម៉ង់២ដង មុនពេលផ្លាស់ទៅBayern Munich នៅឆ្នាំ២០១៤”៕

 

ប្រភពព័ត៍មាន៖ Sportsmole