បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton បានសារភាពថាលោកបានច្រានចោល​ឱកាសក្នុង​ការដឹក​នាំ​​ក្រុមបិសាចក្រហម Manchester United ពីព្រោះតែរូបលោកបានជាប់ពាក្យសម្តី និងគោរពការសម្រេច ចិត្ត របស់ថ្នាក់ដឹកនាំReal Madrid ដែលព្រមព្រៀងទទួលយករូបលោកទៅដឹកនាំពួកគេ​កាលពីឆ្នាំ២០១៣​កន្លង​ទៅ។

Carlo Ancelotti: Napoli fires manager after Champions League win - Sports  Illustrated

នៅមុនការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួត ពានរង្វាន់ Carabao Cup  នៅថ្ងៃពុធជាមួយ Man Utd នៅGoodision Park អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហើបប្រាប់ថា ខ្លួនបានទទួលការណែនាំ និងគាំទ្រ​ពីសំណាក់គ្រូតា Sir Alex Ferguson អោយចូលមកដឹកនាំនៅកីឡាដ្ឋានOld Traffordមុនពេល​កំពូលគ្រូបង្វឹក​សញ្ជាតិស្កុតឡេនរូបនេះចូលនិវត្តន៍នៅឆ្នាំដដែលនោះ ។

Carlo Ancelotti to Everton: Italian legend becomes Toffees manager, watches  ugly display - CBSSports.com

Everton កំពុងតែឈរនៅចំណាត់ថ្នាក់ទី ៤ បន្ទាប់ពី ១៤ ប្រកួតដំបូងនៅលីកកំពូល​អង់គ្លេស។​សម្រាប់​ប្រវត្តិជួប​គ្នា​កាលពីដើមរដូវកាល Everton បានបរាជ័យ ក្នុងលទ្ធផល៣ទល់និង១ ទោះបីមាន​ឪកាសរកគ្រាប់បាល់នាំមុខ​នាពេលនោះយ៉ាងណាក៏ដោយ៕

 

ប្រភព័ត៍មាន៖ Goal