បរទេស៖ ក្រុម Manchester United នឹង​ត្រូវ​ប៉ះ​ជា​មួយនឹ​ង​ក្រុម​ស្ថិតក្នុ​ទីក្រុង​តែមួយ Manchester City ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ លើ​ទឹកដីក្រុម Everton ស្រប​ពេល​ដែល​ក្រុម Tottenham ក៏​បាន​ឈាន​ទៅ​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​ផងដែរ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម Stoke ៣-១ កាលពីថ្ងៃ​ពុធ​។

Man United បាន​គ្រប់គ្រង​ការ​ប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង​នា​កីឡដ្ឋាន Goodison Park ប៉ុន្តែពួក​គេ​បាន​ចំណាយ​ពេល​រហូត​ដល់​នាទី ទី​៨៨​ ទើប​ខ្សែ​ប្រយុទ្ធ Edinson Cavani រក​បាន​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​។ គ្រាប់បាល់​ទី​៤​របស់​អតីត​តារាឆ្នើម​របស់ក្លិប Paris Saint-Germain រូប​នេះ សម្រាប់ក្លិប Man United បើ​គិត​ចាប់​តាំងពី​បាន​ចូលរួម​ដោយ​គ្មាន​តម្លៃ​ខ្លួន កាលពី​ខែ​តុលា បាន​កើត​ឡើងនៅលើ​ទីលាន​ដូចគ្នា​ដែល​រូប​គេ​បាន​រក​គ្រាប់បាល់​បើកឆាក​ឲ្យ​ក្លិប​របស់​គេ​កាលពី​ខែមុន​។ ខ្សែ​​ប្រយុទ្ធ Anthony Martial បាន​រក​គ្រាប់បាល់​ទី​២​របស់ Man United នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​ឲ្យដឹងថា៖ «គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់ Cavani មិន​អន់​ឡើយ​។ រូ​ប​គេ​ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​សមត្ថភាព​។ យើង​ដឹ​ង​ថា នៅ​ពេល​ដែល​យើង​ការ​ពារ​បាន​ល្អ យើង​ត្រូវ​មាន​កីឡាករ​ឆ្នើម​ៗ​ដើម្បី​ឈ្នះ​ក្នុងការ​ប្រកួត​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia