បរទេស៖ ប្រធានក្លឹប Inter Milan លោក Giuseppe Marotta បានបញ្ចាក់ត្រង់ៗថាខ្សែបម្រើ Christian Eriksen នឹងត្រូវបញ្ចូលឈ្មោះក្នុងបញ្ចីកីឡាករដែលត្រូវលក់ចេញនៅខែមករាខាងមុខនេះ។

កីឡាករ Christian Eriksen បានចាកចេញពីក្លឹប Tottenham Hotspur កាលពីខែមករាឆ្នាំ២០១៩ ដើម្បីទៅចូលរួមជាមួយនឹងក្លឹបយក្សនៅអុីតាលី Inter Milan ក្នុងតម្លៃខ្លួន១៧លានផោន ប៉ុន្តែខ្សែបម្រើរូបនេះមិនបានបញ្ហាទម្រង់លេងបានល្អដូចកាលគេលេងនៅ Hotspur ទេ ដែលជាហេតុធ្វើអោយលោក Antonio Conte កាត់ឈ្មោះរបស់ខ្សែបម្រើរូបគេនេះចេញពីគម្រោងរបស់ខ្លួន។

គួរបញ្ចាក់ផងដែលថា Eriksen បានបង្ហាញខ្លួនចំនួន៨ដងអោយក្លឹប Inter Milan នៅរដូវកាលនេះ ដោយជាប់ជម្រើស១១នាក់បានតែ៤ដងប៉ុណ្ណោះ ហើយរូបគេនៅមិនទាន់រកគ្រាប់បាល់ រឺក៏ Assists បានម្តងនៅឡើយទេ៕
ប្រភពព័ត៍មាន៖ 90min
 
                