បរទេស៖ Tottenham បានរំកិលខ្លួនយ៉ាងកៀកដើម្បីឈ្នះពាន Carabao Cup ជាលើកដំបូងក្រោយខកខាន ចាប់តាំងពីឆ្នាំ ២០០៨ បន្ទាប់ពីផ្តួលក្រុម Stoke City ក្នុងលទ្ធផល៣ទល់និង១ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ។
Spurs មានភាពលេចធ្លោនៅដើមតង់ទី១ដោយរកបានគ្រាប់បាល់បញ្ចូលទីដោយកីឡាករGareth Bale នៅនាទីទី២២និងជាគ្រាប់បាល់ទី៣សម្រាប់ការប្រកួតក្របខណ្ឌ៣ផ្សេងគ្នា ក្រោយស៊ុតបញ្ចូលទីនៅក្របខណ្ឌ Premier League និង Europa League សម្រាប់ក្រុម Tottenham បន្ទាប់ពីលេងក្នុងលក្ខណ្ឌ ខ្ចីជើងពីក្លឹប Real Madrid។ កីឡាករ Stoke បានចាប់ផ្តើមបង្កើនទម្រង់លេងឡើងវិញខណៈ Jacob Brown មានឪកាសវាយបកតាមស្មើវិញនៅនាទីទី៥៣ចូលដល់តង់ទី២ ក៏ប៉ុន្តែគ្រាប់បាល់២គ្រាប់របស់ Ben Davies នៅនាទីទី៧០និង Harry Kane នៅនាទីទី៨១បានធ្វើអោយក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះក្នុងការប្រកួតនេះ។
Tottenham ត្រូវប៉ះក្រុម Brentford នាដើមខែមករាសម្រាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីរកឃើញ ក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕