បរទេស៖ ក្លឹបតោខៀវ Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយនឹងក្លឹប Manchester City ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dortmund កីឡាករ Erling Haaland នៅរដូវកាលក្រោយ។

FBL-GER-BUNDESLIGA-DORTMUND-COLOGNE

ក្លឹប Chelsea ទើបតែចាយលុយអស់ជាង១២០លានផោនទៅលើកីឡាករ Timo Werner និង Kai Havertz ខណៈ១០០លានផោនទៀតទៅលើកីឡាករផ្សេងៗទៀតកាលពីដើមរដូវកាលកន្លងទៅ។ ក្លឹប Man City ក៏កំពុងស្វែងរកខ្សែប្រយុទ្ធដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនដែរ ខណៈអនាគតរបស់ Sergio Aguero កំពុងស្ថិតនៅភាពស្រពិចស្រពិល ទោះបីជាមាន Gabriel Jesus មែន ប៉ុន្តែក្លឹប Man City ហាក់បីដូចជាមិនទុកចិត្តខ្សែប្រយុទ្ធសញ្ចាតិប្រេសុីលរូបនេះប៉ុន្មានទេ។

FBL-ENG-PR-BRIGHTON-CHELSEA

បើយោងទៅតាមការរាយការណ៍បានអោយដឹងថាក្លឹប Manchester City កំពុងតែពិចារណាក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Erling Haaland នៅរដូវកាលក្រោយ ស្របពេលដែលក្លឹប Chelsea ក៏មានបំណងនាំយកខ្សែប្រយុទ្ធរូបនេះទៅកាន់ទឹកដី Stamford Bridge ដូចគ្នា៕

 

ប្រភពព័ត៍មាន៖ 90min