បរទេស៖ ក្រុម​បិសាចក្រហម Manchester United អាច​នឹង​ចំណាយ​ពេល​ពួកគេផ្តោត​លើ​ការ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ប៉ុន្តែ ក្រុម​របស់​លោក Ole Gunnar Solskjaer​ អាច​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់ឡើង​ឈរ​លេខ​២ និង​ដេញ​តាម​ពីក្រោយក្រុម​កំពុង​នាំមុខ Liverpool ត្រឹម​២ពិន្ទុ តាម​រយៈ​ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ​នៅលើ​ទឹកដីក្រុម Leicester City នៅ​ថ្ងៃ​សៅរ៍​។

លោក Solskjaer បាន​ប្រឈម​មុខ​នឹង​សំណួរ​ជាច្រើន​ជុំ​វិញ​អនា​គត​របស់​លោក ក្រោយពី​ក្រុម​ Man United បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ​ចែកពូល និងបាន​​ភាព​ត្រដាប​ត្រដួស​របស់​ពួកគេ​លើ​ទឹកដីខ្លួន​ឯង ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ បាន​ដឹកនាំ​ឲ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​៦លើក និង​ស្មើ​១លើក ក្នុង​ចំណោម​ការ​ប្រកួតលីក​៧​លើក​ចុងក្រោយ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ឡើង​ឈរលេខ​៣ ដោយមាន​២៦ពិន្ទុ​។ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​ក្នុងលទ្ធ​ផល ៦-២ លើក្រុម Leeds United កាលពី​ចុងសប្តាហ៍​មុន ក្រុម Man United នឹង​ព្រឹង​ផ្អែក​លើ​កំណត់ត្រា​យ៉ាងល្អ​ឥត​ខ្ចោះ​ពេល​ប្រកួតក្រៅដី​របស់​ពួក​គេ នៅពេល​ដែលពួកគេ​ធ្វើដំណើរ​ទៅ​ជួបក្រុម Leicester ដែលកំពុង​នាំមុខ​១ពិន្ទុ​លើ​ក្រុម​របស់​លោក Solskjaer ប៉ុន្តែ នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។

មាន​តែក្រុម Liverpool ប៉ុណ្ណោះ ដែលមានកំណត់ត្រា​ស្មើ​នឹងក្រុម Leicester តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៩​លើក​ជាប់​ៗ​គ្នា​នៅ​រដូវ​កាល​នេះ ប៉ុន្តែ ក្រុម​របស់​លោក Brendan Rodgers ក៏​បាន​​រង​បរា​ជ័យ​៥​លើក ក្នុង​ចំណោម​ការ​ប្រកួត​១៤​លើក​មក​ទល់ពេលនេះ​ផងដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia