បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានសារភាពថាការផ្តួលក្រុមតោខៀវ Chelsea នៅថ្ងៃ Boxing Day ចុងសប្តាហ៍នេះគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់ស្រោចស្រង់ Arseanl នាពេលនេះ។

Next Arsenal manager odds sees Thomas Tuchel join Massimiliano Allegri  among favourites to replace Mikel Arteta, with Brendan Rodgers also a  contender

លោក Arteta បច្ចុប្បន្នកំពុងតែស្ថិតក្នុងស្ថានភាពដែលពិបាកខ្លាំងដោយ Arsenal បច្ចុប្បន្នកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ១៥នៃតារាង Premier League ដោយខុសគ្នាពីក្រុមដែលកាត់ចោលតែ៤ពិន្ទុប៉ុណ្ណោះ ហើយពួកគេទើបតែធ្លាក់ចេញពីពានរង្វាន់ Carabao Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅដោយថ្វីជើងរបស់ក្រុម Manchester City ក្នុងលទ្ធផល៤ទល់នឹង១។

Arsenal's Confidence Is Very High'

លោក Arteta បាននិយាយថាៈ “មានការខកចិត្តជាច្រើនបានកើតឡើង ហើយអ្នកគាំទ្រជាច្រើនកំពុងតែរងទុក្ខ ពួកយើងក៏ដូចគ្នា ដូចនេះពួកយើងត្រូវតែព្យាយាមដើម្បីអោយក្រុមមួយនេះត្រលប់មកភាពខ្លាំងវិញ ហើយពួកយើងត្រូវតែផ្តល់ជាកម្លាំងចិត្តដល់កីឡាករ ដូចនេះពួកគេនឹងផ្តល់លទ្ធផលមកអោយយើងជាមិនខាន។ ការយកឈ្នះក្រុម Chelsea គឺជាវីធីសាស្ត្រ រឺថ្នាំពេទ្រដ៏ល្អបំផុតសម្រាប់ព្យាបាលស្ថានភាពរបស់ក្លឹប Arsenal នាពេលនេះ”៕

 

ប្រភពព័ត៍មាន៖ OneFootball