បរទេស៖ ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារស្តាំ Kyle Walker បានធ្វើតេស្តវិជ្ជមានមេរោគ កូវីត ១៩ ស្របពេលកីឡាករទាំងពីរនាក់របស់ក្លឹប Man City ត្រូវបានដាក់អោយនៅដាច់ដោយឡែ កពីក្រុមគ្រួសារនិង មិត្តរួមក្រុមយោងតាមច្បាប់ក្របខ័ណ្ឌ Premier League និងរដ្ឋាភិបាល របស់ចក្រភពអង់គ្លេស។

Premier League: Manchester City's Gabriel Jesus, Kyle Walker test positive  for COVID-19

ក្រុមមេឃខៀវ Man City និងត្រូវអវត្តមានកីឡាករទាំងពីររូបពេលជួប Newcastle United នៅថ្ងៃអាទិត្យទី ២៦ ខែធ្នូ មុនពេលជួប Everton ពីរថ្ងៃក្រោយ​មកនិង​បន្ត​ជួប Chelsea នៅថ្ងៃទី ៣ ខែមករាឆ្នាំថ្មី។ក្លឹបស្វាគមន៏ការវិលត្រលប់របស់ខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនបំផុតប្រវត្តិសាស្រ្តរបស់ក្លឹបគឺ Sergio Aguero ក្រោយពីមានបញ្ហារបួសជង្គង់តែបានចូលលេង១៦នាទី​ក្នុងនាមកីឡាករ​បម្រុង​ កាលពីថ្ងៃអង្គារ។

COVID-19: Manchester City stars Kyle Walker and Gabriel Jesus test positive  for coronavirus | UK News | Sky News

Jesus កីឡាករអន្តរជាតិ ប្រេស៊ីលវ័យ២៣ឆ្នាំរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤ គ្រាប់ហើយនៅរដូវកាលនេះខណៈ Walker មានវ័យ ៣០ ឆ្នាំទើបតែវិល​ត្រលប់​មក​បង្ហាញ​ខ្លួនក្រោយពីរងពិន័យក្រោយរំលោភគោលការណ៍ណែនាំកំលុងការរីករាលដាលនៃមេរោគកូវីត-១៩។ Man​ City មាន ៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool តែមាន១ប្រកួតនៅក្នុងដៃ៕

 

ប្រភពព័ត៍មាន៖ BBC