បរទេស៖ ក្លឹបបិសាចក្រហម Manchester United និងកញ្រ្ចោងខៀវ Leicester City បានចែកគ្នាម្នាក់១ពិន្ទុនៅថ្ងៃ Boxing Day នៃក្របខណ្ឌបាល់ទាត់ Premier League។

Anthony Martial, Wesley Fofana

ខ្សែប្រយុទ្ធឆ្នើម Marcus Rashford បានរកគ្រាប់នាំមុខអោយក្រុម Manchester United នៅនាទីទី២៣ដោយការបញ្ចូនបាល់យ៉ាងល្អដោយខ្សែបម្រើ Bruno Fernandes ប៉ុន្តែនៅនាទីទី៣១កីឡាករ​ Harvey Barnes បានទាត់បញ្ចូលទីពីចំងាយបានយ៉ាងល្អ ខណៈនៅសល់១១នាទីវគ្គទី២ Bruno Fernandes បានបង្កើតក្តីសង្ឃឹមអោយ Man Utd ឡើងវិញ ប៉ុន្តែទោះបីជាយ៉ាងណាត្រូវបានខ្សែប្រយុទ្ធ Jamie Vardy ដាក់មួយគ្រាប់ចុងម៉ោងធ្វើលទ្ធផលបញ្ចប់ការប្រកួតបានត្រឹឹម២ទល់នឹង២។

១០ប្រកួតក្រៅដីចុងក្រោយរបស់ Man Utd នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ខណៈបច្ចុប្បន្នពួកគេមាន២៧ពិន្ទុ នឹងឈរនៅលេខ៣តាមពីក្រោយ Leicester City ១ពិន្ទុប៉ុណ្ណោះ៕