បរទេស៖ ក្រុមមេឃខៀវ Manchester City នៅតែបង្ហាញពីភាពខ្លាំងរបស់ពួកគេក្នុងទឹកដីរបស់ខ្លួន ក្រោយផ្តួលក្រុមភ្ញៀវ សារិកាព្រៃ Newcastleក្នុងលទ្ធផល២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏ទី ២៦ ធ្នូ ២០២០។
គ្រាប់បាល់ពីរគ្រាប់របស់កីឡាករ ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Ilkay Gundogan នៅនាទីទី១៤ និង ខ្សែបម្រើស្លាបអន្តរជាតិអេស្បាញ Ferran Torresនៅនាទីទី៥៥ បានជួយអោយក្រុមលោកPep Guardiola ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៥ នាក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៏ទី១៥នេះ៕
ប្រភពព័ត៍មាន៖ BBC