បរទេស៖ ខ្សែការពារ Semi Ajayi បានរកគ្រាប់បាល់តាមស្មើមនៅពេលប្រកួតជាមួយនឹងក្រុមជើងខ្លាំង Liverpool ដើម្បីជួយឲ្យក្រុម West Brom ដណ្តើមបានពិន្ទុជាលើកដំបូងក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ ក្រោមការដឹកនាំរបស់លោក Sam Allardyce។
ក្រុមរបស់លោក Jurgen Klopp ហាក់នឹងត្រូវនាំមុខ៥ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ទៅហើយ នៅពេលដែល Sadio Mane បានប្រើទ្រូងទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Joel Matip បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ លោក Klopp បានទទួលស្គាល់ថា៖ «បញ្ហាដែលខ្ញុំមានគឺថា ខ្ញុំគិតថា ក្រុម West Brom ស័ក្កសមក្នុងការទទួលបានពិន្ទុ។ វាជាកំហុសរបស់យើង ប៉ុន្តែ ពួកគេស័ក្តិសមនឹងទទួលបាន១ពិន្ទុ នៅតង់ទី២»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមិនមែនស្ថិតនៅកន្លែងកម្សាន្តឡើយ និងឈ្នះការប្រកួតកីឡាបាល់ទាត់ ដោយសារតែយើងចង់ឈ្នះឡើយប៉ុន្តែ យើងត្រូវតែខិតខំព្យាយាមដណ្តើមឲ្យបានជ័យជម្នះនោះ ហើយយើងត្រូវតែលេងដើម្បីដណ្តើមឲ្យបានជ័យជម្នះ។ យើងត្រូវតែបញ្ចប់ស្ថានភាពផ្សេងៗ និងត្រូវតែឆ្លងឲ្យផុតក្នុងដំណាក់កាលដ៏ត្រឹមត្រូវ»៕
ប្រភពព័ត៌មាន៖ BBC