បរទេស៖ លោក Jose Mourinho បាន​​និយាយ​ថា ការ​ខ្វះ​​ភាព​មុត​ស្រួច​​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម Tottenham បាន​ធ្វើ​ឲ្យ​លោក​ស្រងាក​ចិត្ត ក្រោយពី​បាន​បាត់​បង់​ពិន្ទុ​បន្ថែម​ទៀត ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធ​​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម Wolves កាលពីថ្ងៃ​អាទិត្យ​។

Spurs បច្ចុប្បន្ន មិន​ស្គាល់​ឈ្នះ​សោះពីការ​ប្រកួតលីក​៤លើក​ជាប់​ៗ​គ្នា ខណៈ​ដែល​លទ្ធ​ផល​ទាំង​នេះ បាន​រំ​ខាន​ដល់ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​លីក​ជាលើក​ដំបូង​ក្នុង​រយៈ​​ពេល​៦០​ឆ្នាំ​។ ក្រុម​របស់​លោក Mourinho បាន​ឡើង​ឈរ​លេខ​៥ ប៉ុន្តែ នៅ​តែ​ដេញ​តាម​ពីក្រោយ​ក្រុម Liverpool ចំនួន​៦ពិន្ទុ​ដដែល​។ ក្រុម Tottenham បាន​បាត់​បង់​៨ពិន្ទុ​ តាម​រយៈ​ការ​របូត​គ្រាប់​បាល់​តាមស្មើ​នៅ​រយៈ​ពេល​១០​នាទី​ចុង​ក្រោយនៅ​រដូវ​កាល​នេះ ក្រោយពី​បាន​បាត់​បងគ្រាប់​បាល់​នាំមុ​ខនៅ​ពេល​ដែល​ប្រកួត​ជា​មួយ​នឹងក្រុម Newcastle, West Ham និង Crystal Place​។

ពួក​គេ​ក៏​បាន​របូត​គ្រាប់​បាល់​តាម​​ស្មើនៅនាទី ទី​៩០ ក្នុង​ពេល​រង​បរា​ជ័យ​នៅលើ​ទឹក​ដីក្រុម Liverpool ផង​ដែរ​។ លោក Mourinho បាន​ឲ្យដឹងថា៖ «យើង​មិនមានមហិច្ឆតាឡើយ ពោល​គឺ​គោល​បំណ​ដើម្បី​ប្រជែង​បន្ថែម​ទៀត​​។ ១ពិន្ទុ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Wolves មិនមែន​ជា​លទ្ធផល​មិនល្អ​ឡើយ ពីព្រោះ​ពួក​គេ​ជាក្រុម​ខ្លាំង ប៉ុន្តែ ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅនាទីដំបូង និង​មាន​រយៈ​ពេល​៨៩​នាទី​ដើម្បី​រក​ឲ្យ​បាន​គ្រាប់បាល់​ទៀត អ្នក​មាន​អារម្មណ៍​ថា ខក​ចិត្ត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia