បរទេស៖ ក្រុមតោខៀវ Chelsea មិនអាចកាត់បន្ថយសម្ពាធលើលោកគ្រូបង្វឹក Frank Lampard បានឡើយ ខណៈដែលក្រុម Aston Villa បានវាយបកដេញតាមពីក្រោយដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃចន្ទ ខណៈដែលការផ្ទុះការឆ្លវីរុសកូរ៉ូណា នៅក្លិប Manchester City បានធ្វើឲ្យការប្រកួតរបស់ពួកគេនៅលើទឹកដីក្រុម Everton ត្រូវបានពន្យារពេល។
លោក Lampard បានរិះគន់ជាសាធារណៈទៅលើទម្រង់លេងរបស់កីឡាករខ្លួនក្នុងពេលចាញ់ ៣-១ ក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យក្រុមតោខៀវ ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៨លើតារាង បើទោះបីបានជះប្រាក់២២០លានផោន (ស្មើនឹង២៩៨លានដុល្លារអាមេរិក) ក្នុងពេលបើកទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅក៏ដោយ។ ភាពខ្លាំងរបស់ក្រុម Chelsea បានបង្ហាញឲ្យឃើញ ក្រោយពីលោក Lampard បានផ្លាស់ប្តូរកីឡាករ៦នាក់ពីក្រុមដសែលរងបរាជ័យនៅកីឡដ្ឋាន Emirates។ ជាមួយគ្នានេះ ការប្រកួតមួយត្រូវបានពន្យារពេល ដោយសារតែករណីឆ្លងវីរុសកូរ៉ូណា ក្រោយពីការឆ្លងរាតត្បាតនៅក្លិប Man City ខណៈដែលនេះគឺជាលើកទី២ហើយ បើគិតចាប់តាំងពីរដូវកាល Premier League ឆ្នាំ២០១៩-២០២០ បានចាប់ផ្តើមប្រកួតឡើងវិញកាលពីខែមិថុនា។
Man City បានឲ្យដឹងថា៖ «ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុវត្ថិភាព មានហានិភ័យមួយដែលវីរុសអាចឆ្លង ក្នុងចំណោមក្រុមកីឡាករ បុគ្គលិក និងអ្នកផ្សេងទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia